សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

Phishing Attack ឬហៅថាជាការបន្លំលួចទិន្នន័យ គឺជាប្រភេទនៃការវាយប្រហារមួយ ដែលត្រូវបានប្រើជាញឹកញាប់ ដើម្បីលួចទិន្នន័យអ្នកប្រើ រួមទាំងអត្តសញ្ញាណ ទិន្នន័យសំខាន់ផ្ទាល់ខ្លួន និងលេខកាតឥណទានផងដែរ ដោយប្រើសំណភ្ជាប់។ 

ការលួចបែប Phishing នេះ កើតឡើងនៅពេលអ្នកវាយប្រហារ (hacker) បានទាក់ទាញឲ្យមានការទុកចិត្តលើអង្គភាពរបស់ខ្លួន ហើយផ្ដើមអូសទាញជនរងគ្រោះ ឱ្យបើកអ៊ីមែលឬសារភ្លាមៗ។  បន្ទាប់មកអ្នកទទួលត្រូវបានគេបោកបញ្ឆោត ក្នុងការចុចលើតំណភ្ជាប់ ដែលអាចបង្កឱ្យមានការដំឡើងមេរោគ ដែលមេរោគនេះអាចបង្កកដំណើរការប្រព័ន្ធ (OS) ហើយអាចចូលវាយប្រហារដោយផ្នែក ឬក៏បញ្ចេញនូវព័ត៌មានរសើបរបស់អ្នក។

Phishing attack នេះ អាចមាន២ប្រភេទដែលគេនិយមជួបប្រទះ៖

ទី១គឺ ការ Email phishing ជាការបន្លំដោយផ្ញើអ៊ីមែលដើម្បីអ្នកបើកមើល ទៅមនុស្សច្រើនគ្នាដោយចៃដន្យ។ ហើយអ្នកនឹងមានបញ្ហានៅពេលដែល ចុចលើ តំណភ្ជាប់នោះ ។ ទី២គឺ Spear Phishing ដែលគេផ្ដោតសំខាន់លើ បុគ្គលច្បាស់លាស់ ដែលជាមនុស្សមានតួនាទីសំខាន់ក្នុងស្ថាប័ន ដើម្បីចូលលួចយករបាយការណ៍ ឬគម្រោងការណ៍ថ្មី ជាពិសេសគឺលេខកូដសំងាត់ ដើម្បីបានសិទ្ធិចូលនៅទីតាំងសំងាត់ក្នុងស្ថាប័ន។។ ការលួចនេះ គឺជាអ្នកដែលដឹងច្បាស់ ពីរចនាសម្ព័ន្ធខាងក្នុងរបស់ក្រុមហ៊ុន៕