រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លេខ នស/រកត/០២២២/១៦៥ ចុះថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ ២០២២ ដោយបានត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ  ពីររូបបន្ថែមទៀតគឺមាន ឯកឧត្តម អ៊ុច សុខុន និងឯកឧត្តម អាត់ ខែម។

កន្លងមក ឧត្តមសេនីយ៍ទោ អាត់ ខែម ជាអតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលចូលនិវត្តន៍ និងត្រូវបានតែងតាំងជា ទីប្រឹក្សាក្រសួងមហាផ្ទៃ។ រីឯឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក៏ជា អតីតស្នងការនគរបាលខេត្ត បាត់ដំបងដែលចូលនិវត្តន៍ផងដែរ៕