រាជធានីភ្នំពេញ៖ អ្នកជំងឺកូវីដ១៩( ដែលបានឆ្លងពីផ្សារអូរឫស្សី) បានទៅដើរផ្សារម៉ាក្រូ ⏰​ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៤៖២៥។

 ក្រសួងសុខាភិបាល សូមមេត្តាបងប្អូនប្រជាពលរដ្ឋពាក់ម៉ាស់ រក្សាគម្លាត ពេលទៅផ្សារ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅទៅនោះ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕