សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ជា​អ្នក​សរសេរ​​ម្នាក់​(ការ​ងារ​​តែង​និពន្ធ) គឺ​ប្រៀប​ដូច​នឹង​​​ការ​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​​របស់​អ្នកតាម​រយៈ​អារម្មណ៍គំនិត​ជា​ការ​ពិចារណា​ និង​ភាព​ដើម​របស់​អ្នក​ផ្ទាល់​​​ ដោយ​មិន​គ្រាន់​តែជា​ការ​​​សរសេរ​ឱ្យ​មាន​តែ​ពាក្យ​ ឬ​ឃ្លា រួច​ហើយ​នោះ​ទេ។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​និពន្ធ​អាមេរិក​ម្នាក់ គឺ​លោក​ស្រី​ Jacqueline Woodson ដែល​​គេ​​ស្គាល់​លោក​ស្រី​តាម​រយៈ​​ស្នាដៃ​និពន្ធ​សៀវភៅ​សម្រាប់​កុមារ និង​យុវវ័យ​។ ខាង​ក្រោម​នេះជា​ដំបូន្មាន​ខ្លះ​ៗសម្រាប់​អ្នក​ចង់​ផ្តើ​ម​ ការងារ​ជា​អ្នក​​និពន្ធដោយ​មិន​មាន​ការ​​ប្រកាន់​អាយុ​ដែល​បាន​ចែក​រំលែក​ពី​អ្នក​និពន្ធ​រូប​នេះ​ផ្ទាល់​៖

.សរសរ​អ្វី​មួយ​ដែល​ល្អ ហើយ​អ្នក​សរសេរ​មាន​អារម្មណ៍​ល្អ​​​ក្នុង​ការ​សរសេរ​វា​ឡើង

​​”សរសេរ​អ្វី​មួយ​ដែល​ជា​ប្រយោជន៍ ហើយ​អ្នក​សរសេរ​មាន​អារម្មណ៍​​ល្អ​​ក្នុង​ការ​សរសេរ​វា​ឡើង​" នេះ​ជា​ការ​លើក​ឡើង​របស់​លោក​​ស្រី​​។ ការ​លើក​ឡើង​ខ្លី​សាមញ្ញ​​បែប​នេះ គឺ​ជា​ហេតុ​ផល​មួយ​ដែល​​ជម្រុញ​ឱ្យ​ម្ចាស់​​ជ័យ​លាភី​​លើ​ស្នាដៃ​សរសេរ​រូប​នេះបាន​បន្សល់​សា្នដៃ​​​ជាង​៣០​ក្បាល ​ទៅ​ដល់​អ្នក​ជំនាន់​ក្រោយហើយ​​លោក​ស្រី​​ក៏​អាច​​បន្ត​សរសេរ​ស្នាដៃ​បន្ត​ពិសេស​ប្រលោម​​លោក​មួយ​ក្បាល​ឈ្មោះ​ថា "RED AT THE BONE” ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ប៉ុនា្មន​ឆ្នាំ​ថ្មី​ៗ​នេះ​។

លោក​ស្រី​ Jacqueline Woodson


លោក​ស្រី​ Jacqueline Woodson

២.ភាព​ច្នៃ​ប្រឌិត

ចំណុច​សំខាន់​មួយ​ទៀត​​ដែល​អ្នក​​អាច​សរសេរ​បានគឺ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យ​ដែល​អ្នក​មានពាក្យ​ដែល​អ្នក​ស្គាល់ហើយ​អ្នក​អាច​ពិព័ណ៌នា​គំនិត​មួយ​ដែល​អ្នក​ចង់​បង្ហាញ​ប៉ុន្តែ​ពុំ​មែន​ជា​ការ​ប្រាប់​នោះ​ឡើយ​។

៣.ចែក​រំលែក​នូវ​​ទស្សនៈ ​ឬ​គំនិត​ផ្ទាល់​ខ្លួន​អ្នក

​​អាច​និយាយ​ថាមាន​មនុស្ស​​​មិន​ច្រើន​ទេដែល​មាន​គំនិត​ឬ​​ទស្សនៈ​ប្រហាក់​ប្រហែល​អ្នក ដូច​នេះ​ការ​សរសេរ​ចែក​រំលែក​ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ភាព​ជា​រូប​អ្នក​ផ្ទាល់ដែល​ជា​ចំណុច​មួយ​អាច​ប្រាប់​ទៅ​ដល់​អ្នក​អានពី​គោល​គំនិត​ប្លែក​ៗដែល​មនុស្ស​ម្នាក់​ៗ​មាន​ផ្សេង​ៗ​គ្នា​។

Image

៤.ការ​​តែង​​និពន្ធ​ដោយ​សរសេរ​ចេញ​ពី​អារម្មណ៍

ការ​សរសេរ​គឺ​​កើត​ចេញ​ពី​អារម្មណ៍ចេញ​ពី​ចិត្ត​អ្នក​ផ្ទាល់។ ហើយ​ប្រសិន​បើ​ការ​សរសេរ​​នោះជា​មួយ​អារម្មណ៍​ដែល​កើត​មាន​មិន​ដូច​គ្នានោះ​កិច្ច​ការ​ងារ​នឹង​មិន​សូវ​បាន​ជា​ល្អ​ប៉ុន្មាន​ទេ នេះ​ក៏​ព្រោះ​ថាអ្នក​មិន​ធ្វើ​លើ​កិច្ច​ការ​ងារ​ដែល​​មាន​អារម្មណ៍​ចង់​ធ្វើ​នោះ​ឡើយ។ នេះ​បើ​តាម​លោក​ស្រី Woodson បាន​​និយាយ​​ចែក​រំលែក​សម្រាប់​ការងារ​តែង​និពន្ធ​។

៥.ត្រៀម​និង​ចាប់​ផ្តើម​សរសេរ

ចំនុច​នេះគឺ​សម្តៅ​លើ​ការ​ត្រៀម​ខ្លួន និង​សម្រួច​នូវ​អ្វី​ដែល​អ្នក​ចង់​សរសេរ​ប្រាប់​ទៅ​កាន់​អ្នក​អាន​បាន​ដឹង​។​​ ការ​ត្រៀម​ខ្លួន​គឺ​សម្តៅ​លើ​ការ​ស្រាវជ្រាវ​លើ​អ្វីជា​​គោល​​​គំនិត ​ដែល​ចង់​សរសេរ​បង្ហាញ​ប្រភេទ​​ស្នា​ដៃ​ ក៏​ដូច​ជា​​បទ​ពិសោធ​ពាក់​ព័ន្ធ​ដែល​ចង់​បង្ហាញ​​ហើយ​ចាប់​ផ្តើម​ធ្វើ​វា។ ក៏​គួរ​ចាំ​ថាការងារ​ទាំង​អស់​សុទ្ធ​សឹង​តែ​ត្រូវ​ជួប​ឧបសគ្គ​ខ្លះ ប៉ុន្តែ​អ្នក​នឹង​អាច​រក​វិធី​ដោះ​ស្រាយ​ហើយ​បង្កើត​វា​​ចេញ​ជា​រូប​រាង​ឡើង​បាន​៕