វៀតណាម៖ ផ្លូវរូងក្រោមដី Hai Van ទី២ ដែលស្ថិតនៅភាគកណ្តាលប្រទេសវៀតណាម បានបើកធ្វើចរាចរណ៍កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសាងសង់អស់រយៈពេល ៤ ឆ្នាំ។
តភ្ជាប់ខេត្ត Thua Thien-Hue ជាមួយទីប្រជុំជនដាណាង ដែលជាផ្លូវរូងក្រោមដីប្រវែង ៦.២ គីឡូម៉ែត្រ គឺជាផ្លូវរូងក្រោមដី ដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍ និងជួយកាត់បន្ថយសម្ពាធចរាចរណ៍លើផ្លូវក្រោមដីទី១ ។
ផ្លូវរូងក្រោមដីដែលមានទទឹង ៧ ម៉ែត្រ និងពីរគន្លង ក្នុងរយៈកំពស់៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាព្រំដែនធម្មជាតិរវាង ខេត្ត Thua Thien-Hue និងដាណាង។ វិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC គម្រោងនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៦ ។ ដោយចំណាយអស់៣៦៧ លានដុល្លារ វាត្រូវបានអនុវត្តដោយប្រើបច្ចេកទេសវៀតណាម។
វិស្វករត្រូវបានអនុញ្ញាតិអោយប្រើប្រាស់គ្រឿងផ្ទុះតែពីរដងក្នុងមួយថ្ងៃ ក្នុងពេលវេលាជាក់លាក់មួយដើម្បីកុំអោយរំខានចរាចរណ៍នៅតាមផ្លូវរូងក្រោមដីទី១ ដែលមានចម្ងាយតែ ៣០ ម៉ែត្រប៉ុណ្ណោះ៕