ភាពខ្ជិលច្រអូសមិនមែនជាបញ្ហានោះទេ ប៉ុន្តែភាពខ្ជិលច្រអូសរាល់ថ្ងៃនោះទើបវាជាបញ្ហា។

ជួនកាល មនុស្សត្រូវការពេលវេលា ដើម្បីធ្វើការដើម្បី ឲ្យអាជីវកម្មដំណើរការទៅមុខប្រកបដោយប្រសិទ្ធិភាព។ទោះបីជាយ៉ាងណាក៏ដោយ ភាពខ្ជិលច្រអូសគឺជាបញ្ហាមួយដែលនៅដក់ជាប់ជ្រៅ និង ធ្វើឲ្យមនុស្សមិនចង់គិតពីវា។ ខាងក្រោមនេះគឺជាវិធី ៥ យ៉ាង ដើម្បីកម្ចាត់ភាពខ្ជិលច្រអូស។

. ស្វែងរកឬសគល់នៃបញ្ហា

មនុស្សកើតមក មិនមែនមានន័យថាត្រូវបំពេញការងារគ្រប់ពេលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សបច្ចុប្បន្ន ច្រើនគេចវេសពីការបរាជ័យឬវាជាប្រភេទការងារដែលអ្នកមិនចូលចិត្ត ដូច្នេះធ្វើឲ្យអ្នកមិនចង់ធ្វើការងារដែលនេះគឺជាបញ្ហាមួយសំខាន់ និងមិនមែនជាដំណោះស្រាយដ៏ប្រសើរនោះទេ។ ជំនួសអោយការគិតបែបនេះអ្នកត្រូវគិតពី ផលប្រយោជន៍នៃការងារ វិញ និងស្វែងរកឬសគល់នៃការខ្ជិលច្រអូស ព្រមទាំងផ្លាស់ប្ដូរការគិតពីគំនិតអវិជ្ជមាន មកវិជ្ជមាន នោះ វានឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលកាន់តែមាន សក្តានុពលនិង អាចប្រកបការងារដោយប្រសិទ្ធិភាព។

. ស្វែងរកចំណូលចិត្តលើការងារ

អ្នកចាប់ផ្តើមធ្វើអ្វីមួយដោយមានហេតុផល ប៉ុន្តែ ពេលខ្លះទៀតសូម្បីតែការងារដែលអ្នកស្រលាញ់បំផុត ក៏អាចក្លាយទៅជាស្រពាប់ស្រពាន់ផងដែរ និង យូរៗទៅ ធ្វើឲ្យវាក្លាយទៅជារឿងសាមញ្ញ។នៅពេលបញ្ហាដូច្នេះកើតឡើង ត្រូវរំឮកខ្លួនឯងថា ហេតុអ្វីបានជាអ្នកចាប់ផ្តើមធ្វើវានៅពីដំបូង។អ្នកប្រាកដជាមាន ចំណូលចិត្តនៅត្រង់ចំណុចណាមិនខាន។ សូមរំឮកខ្លួនឯងពីចំណុចល្អនៃការងារ។

. បែងចែកពេលវេលាសម្រាប់ការងារ

មនុស្សធ្វើការកាន់តែមានប្រសិទ្ធិភាព នៅពេលដែលមាន​ពេលវេលាគ្រប់គ្រាន់។ជារួម ការធ្វើការងារដោយផ្តោតអារម្មណ៍លើការងារតែមួយ គឺមានប្រសិទ្ធិភាពជាជាងការព្យាយាមធ្វើការទាំងអស់ក្នុងពេលតែមួយ។

. ស្វែងរកមធ្យោបាយដែលមានប្រសិទ្ធិភាព

ការធ្វើការងារដោយឈ្លាសវៃគឺវាជំនួសដោយការប្រឹងប្រែងខ្លាំង។ ប្រសិនបើអ្នកអាចរកមធ្យោបាយល្អប្រសើរដើម្បីធ្វើការងារ អ្នកទំនងជាពេញចិត្តលើវា ពីព្រោះថាអ្នកមិនមែនបំពេញការងារដោយមិនបានពិចារណានោះទេ ប៉ុន្តែ អ្នកព្យាយាមប្រើប្រាស់នូវការច្នៃប្រឌិតនិង ការស្រមើស្រម៉ៃ តាមដែលអាចធ្វើទៅបាន។ នេះនឹងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ល្អទៅលើការងារ និង ទំនងជាកាន់តែពេញចិត្តវាផងដែរ។

. ស្វែងករកជំនួយនិងការគំាទ្រ

ពេលខ្លះ អ្នកគ្រាន់តែត្រូវការការគាំទ្របន្ថែម។ គ្មានអ្វីខុសឆ្គងនោះទេ ដោយគ្រាន់តែសុំជំនួយនៃការលើកទឹកចិត្តពីសហការីមិត្តភ័ក្រ និង សមាជិកគ្រួសារ។ នេះគឺជាមធ្យោបាយដ៏មានសារៈសំខាន់ ដើម្បីឆ្ពោះទៅមុខដោយសារតែទទួលបានការលើកទឹកចិត្តពីអ្នកដទៃ៕