លោកជំទាវ ជ្រឹង បុទុមរង្សី ដែលជា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជា ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជំនួស ឯកឧត្តម ឡុង ឌីម៉ង់ ដែលត្រូវចប់អាណត្តិបេសកកម្ម។

ក្នុងព្រះរាជក្រឹត្យដដែល ក៏មានការតែងតាំង ឯកឧត្តម ថៃ ជូន ជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ប្រទេសរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា៕