រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលេខ នស/រកត/០២២២/១០៩ ចុះថ្ងៃទី ០៧ កុម្ភៈ ២០២២ ដោយបានត្រាស់បង្គាប់តែងតាំង លោក ឡាវ វ៉ាន់ ជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

មុនឡើងឋានៈនេះ លោក ឡាវ វ៉ាន់ ជាឧត្តមសេនីយ៍ទោក្នុងក្របខណ្ឌយោធា (យោង​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩ ) និងមានតួនាទីជា ​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០។ លោក ឡាវ វ៉ាន់ ក៏ត្រូវជាស្វាមីរបស់អ្នកឧកញ៉ា ជឹង សុគន្ធាវី ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​​ជាច្រើនដូចជា ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ផងដែរ៕