ខេត្តកំពង់ស្ពឺ៖ ដីព្រៃចំនួន ៧៨៤ហិកតា ត្រូវបានរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ មកវិញ។

យោងតាម ដីកា ដែលចេញដោយរដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២២  គឺបានប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ខុសច្បាប់ លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕