រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស នូវប្រភេទក្រដាសប្រាក់ប្រភេទ ៣០០០០រៀលគំរូថ្មី ចាប់ពីថ្ងៃនេះតទៅ។ 

ការដាក់ឲ្យចរាចរនេះ គឺក្នុងឱកាសអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២១) និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ (១៤ វិច្ឆិកា ១៩៩១ - ១៤ វិច្ឆិកា ២០២១)៕