គ្មានបុគ្គលណាម្នាក់ធ្លាប់បានចាប់ផ្តើមអាជីវកម្មមួយដោយមានបំណងឲ្យវាបរាជ័យនោះទេ។ មានអាជីវកម្ម​ដែល​ទទួលបានជោគជ័យនិងប្រកបដោយគំនិតបង្កើតថ្មីជាច្រើន នៅតែបរាជ័យ ប៉ុន្តែមិនមែនដោយសារ​​ផលិតផល ឬសេវាមានចំណុចខុសឆ្គងនោះទេគឺដោយសារ ពួកគេបានធ្លាក់ចូល​ក្នុងរណ្តៅ នៃភាពជោគជ័យច្រើនជាង។

មានកំហុសនៃការសម្រេចចិត្តសំខាន់ៗដែលអាចកើតឡើងចំនួនប្រាំពីរដែលផ្ទុយមកវិញនឹងធ្វើឲ្យ​អាជីវកម្មមានភាពជោគជ័យជាខ្លាំង។ អ្នកដែលចាប់ផ្តើម ដឹកនាំ ឬចូលរួមក្នុងផ្នែកសំខាន់ណាមួយ នៃអាជីវកម្មប្រាកដជាធ្លាប់បានប្រព្រឹត្តិ រាល់កំហុសទាំងអស់នេះ តែប្រហែលជាអ្នកខ្លះសំណាងល្អ ដែលមិនបានប្រព្រឹត្តិកំហុសទាំងនោះ ក្នុងពេលតែមួយតែច្បាស់ណាស់ថា អ្នកងាយនឹងធ្លាក់ចូលទៅក្នុង​រណ្តៅទាំងនោះ ដោយមិនគួរឲ្យជឿលើកលែងតែមានមនុស្សដែលអាចដាស់​តឿន​អ្នកជាមុនឬបានអានអត្ថបទទាំងខាងក្រោមនេះ៖ 

១. មានការការពារមិនគ្រប់គ្រាន់

ពុំមានអាជីវកម្មណាមួយដែលជៀសផុតពីគ្រោះថ្នាក់នៅក្នុង​វដ្ត​នៃម៉ាក្រូសេដ្ឋកិច្ចឡើយ។ ប៉ុន្តែអាជីវកម្មធំៗ ត្រូវបានធ្លាក់ចូលក្នុងការដោះស្រាយជាមួយនឹង​ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយមិនទាន់បានត្រៀមខ្លួនជាមុន។

ចម្លើយគឺមិនមែនព្យាយាមព្យាករណ៍​​អំពីការធ្លាក់ចុះនោះទេប៉ុន្តែមានការប្រុងប្រៀបខ្លួនជាស្រេច ក្នុងការឆ្លងកាត់ស្ថានភាពទាំងនោះ ដោយបង្កើតសេណារីយ៉ូ សម្រាប់ស្ថានភាពដែលអាក្រក់បំផុត​ ដែលអ្នកនឹងត្រូវអ្នកឆ្លងកាត់ ក្នុងការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដោយ​ខ្លួន​ឯង​យ៉ាងហោចមួយឆ្នាំ ក្នុងទឹកប្រាក់ពាក់កណ្តាលនៃប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក។ដែលវាអាច​តម្រូវឲ្យមានសាច់ប្រាក់បម្រុងទុក ឥណទានច្រើន ផែនការដែលរៀបរាប់លម្អិត អំពីការកាត់បន្ថយ​ចំណាយឬការរួមបញ្ចូលគ្នានៃចំណុចទាំងបីនេះ។ 

ឥណទាន គឺជាធាតុដ៏អស្ចារ្យមួយប៉ុន្តែចូរនៅឲ្យ​ឆ្ងាយពីបំណុលដែលត្រូវបានធានាដោយម្ចាស់បំណុល និងប័ណ្ណឥណទានឡើយ។ អាជីវកម្មជោគជ័យមួយ​ ចាំបាច់ត្រូវតែអាចផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងដែលប្រកបដោយទំនួល​ខុសត្រូវខ្ពស់។

២. ម៉ូដែលអាជីវកម្មដែលមានលំនឹង

សហគ្រិនមានការជាប់ចិត្តទៅនឹងម៉ូដែលអាជីវកម្មរបស់ពួកគេពួកគេ​ជាប់គាំងនឹងវិធីជាក់លាក់មួយ នៃការលក់ និងការកំណត់តម្លៃ។ ពុំមានភាពអស្ចារ្យដែលបង្ហាញថា ជាក្រុមហ៊ុនដែលពោរ​ពេញដោយគំនិតបង្កើតថ្មីត្រូវជាប់គាំងនៅក្នុងម៉ូដែល អាជីវកម្មចាស់នោះទេ។ដោយសារតែទីផ្សារ​មាន​ការប្រែប្រួល អ្នកចាំបាច់ត្រូវផ្លាស់ប្តូរវិធីលក់និងការដោះដូរផលិតផលរបស់អ្នកជាមួយសាច់ប្រាក់។ ឧទាហរណ៍៖ ការផ្លាស់ប្តូរពីសូហ្វវែ ដែលត្រូវទិញអាជ្ញាប័ណ្ណទៅជាគំរូនៃការផ្តល់សូហ្វវែ ​ដោយឥតគិតថ្លៃ ប៉ុន្តែគិតប្រាក់ទៅតាមការប្រើប្រាស់មុខងារបន្ថែម។

៣. ក្រុមប្រឹក្សាភិបាលដែលខុសឆ្គង

ក្រុមប្រឹក្សាភិបាលដ៏ល្អមួយ អាចជួយអ្នកឲ្យបង្កើតទំនាក់ទំនងដ៏​មាន​តម្លៃធ្វើការត្រួតពិនិត្យ ប្រកបដោយវិចារណញ្ញាណ ចំពោះការសម្រេចចិត្តសំខាន់ៗ ផ្តល់ភាពជាក់​ស្តែង​ដែលមិនអាចត្រូវបានរារាំងដោយបញ្ហាប្រចាំថ្ងៃរបស់ក្រុមហ៊ុនបានឡើយ។ អ្នកខ្លះធ្លាប់ចូលរួមនៅក្នុង​ក្រុមប្រឹក្សាភិបាល ដែលបង្កើតឲ្យមានភាពខុសប្លែកច្រើនប៉ុន្តែក្រុមប្រឹក្សាខ្លះ គ្រាន់តែមកធ្វើការបណ្តាក់ទុន ដោយមិនចំណាយកម្លាំងបន្ដិចសោះ និងគ្មានឯកទេសច្បាស់លាស់ ក្នុងការប្រឹក្សានោះឡើយ។ 

ក្រុមប្រឹក្សាភិបាលដែលខុសឆ្គង នឹងមិនអាចគិតឲ្យបានវែងឆ្ងាយមិនបម្រើឲ្យផលប្រយោជន៍ដល់ក្រុមហ៊ុននោះទេ។ ចូរប្រុងប្រយ័ត្ន ចំពោះសមាជិកក្រុមប្រឹក្សាភិបាល ដែលចាប់អារម្មណ៍ចំពោះផលប្រយោជន៍ផ្នែក​ហិរញ្ញវត្ថុ ច្រើនជាងបេសកកម្មនៃអាជីវកម្មរបស់អ្នក។

៤. ការផ្តល់ប្រាក់រង្វាន់ច្រើនហួសហេតុពេក

ចំណុចនេះគឺពិបាកក្តោបក្តាប់ខ្លាំងណាស់។នៅពេលដែលអាជីវកម្មដំបូងគេបង្អស់របស់អ្នក ចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័សបុគ្គលិកខ្លះ នឹងទាមទាមអោយមានការចាំបាច់លើការចំណាយថវិកាច្រើន​សម្រាប់បុគ្គលិក។ ដើម្បីអោយមានភាពត្រឹមត្រូវ អ្នកប្រហែលជាចាំបាច់ត្រូវ កែប្រែប្រាក់កម្រៃលើបុគ្គលិកប្រភេទនោះ។

ប្រសិនបើយើងសួរបុគ្គលិក ពីការធ្វើអោយក្រុមហ៊ុនកាន់តែរីកចំរើន រឿងមួយដែលពួកគេបានលើកឡើងគឺ ច្បាស់ជាការតំឡើងប្រាក់បៀវត្សរ៍ តែនោះ គឺជាការសម្រេចចិត្តមួយ នៅក្នុងចំណោមការសម្រេចចិត្ត​នានា​ ដែលបង្កឲ្យមានសេចក្តីអន្តរាយខ្លាំងជាងគេបំផុតដល់ក្រុមហ៊ុន។ ឃ្លាមួយគេបានលើកឡើងថា «យើងទទួលបានប្រាក់កម្រៃសម្រាប់ការធ្វើការប៉ុន្តែយើងមិន​មែនធ្វើការដើម្បីតែប្រាក់កម្រៃនោះទេ»។

៥. អសមត្ថភាពក្នុងការកម្រិតទំហំអាជីវកម្ម

នេះគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវនានាដែលនាំទៅរកភាព​បរាជ័យ ដោយសារការចចេសរឹងរូសកាន់តែខ្លាំង ក្នុងការធ្វើអ្វីដែលខុសពីការ​រំពឹងទុក។ក្រុមហ៊ុនដែលបានដំណើរការដូចជាម៉ាស៊ីន ដែលមានថាមពលយ៉ាងខ្លាំង អស់រយៈពេលជាច្រើនឆ្នាំ​ស្រាប់តែការរីកចម្រើនយ៉ាងរហ័សនោះ ត្រូវបានបញ្ឈប់ភ្លាមៗ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់​ប្រព័ន្ធ​និងបុគ្គលិកក្រុមហ៊ុន។ 

អ្នកត្រូវមានផែនការវិនិយោគលើប្រព័ន្ធ ដែលបានកំណត់ ដើម្បីភាពរីកចំរើនរបស់ក្រុមហ៊ុនដូចជា ការបង្កើតកម្មវិធីបណ្តុះបណ្តាល និងបង្រៀនសម្រាប់បុគ្គលិកថ្មីៗការត្បិតត្បៀតចំពោះប្រព័ន្ធគណនេយ្យ ។ អ្នកត្រូវកម្រិតទំហំ​អាជីវកម្មនៅក្នុងអត្រាដែលអង្គភាពរបស់អ្នកអាចទទួលយកបាន។

៦.  ការកើនឡើងនៃចំនួនអ្នកដឹកនាំច្រើនពេក

មែនហើយនេះគឺជាចំនុចដែលពិបាកជាងគេ។ ជាញឹកញាប់ អ្នកដឹកនាំដែលបានចាប់ផ្តើមអាជីវកម្មគឺមិនមែនជាបុគ្គលត្រូវបន្តអាជីវកម្ម​នោះក្នុងរយៈពេលប្រាំ ឬដប់ឆ្នាំទៅមុខទៀតឡើយ។ខណៈពេលដែលមានឧទាហរណ៍នៃអ្នកដឹកនាំ​ដែលមានប្រវត្តិល្អៗជាច្រើន ដែលបានពង្រីកក្រុមហ៊ុនរបស់ពួកគេដូចជាលោក Bill Gates លោក Richard Branson និងលោក Larry Elison តែមានមនុស្សរាប់សិបអ្នក ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលមិនទទួលបានជោគជ័យ​បែបនោះឡើយ។ 

ចុងក្រោយអ្នកចាំបាច់ត្រូវសួរខ្លួនឯងថាតើ ជំនាញដែលបាននាំអ្នកមកកាន់កន្លែងដែល​អ្នកកំពុងតែនៅនឹងអាចនាំអ្នកទៅកាន់ កន្លែងដែលអ្នកចង់ឲ្យអាជីវកម្មរបស់អ្នក ទៅដល់បានដែរឬទេ។ ប្រសិនបើមិនបានទេអ្នកចាំបាច់ត្រូវកាត់បន្ថយមហិច្ឆិតាផ្ទាល់ខ្លួននិងមហិច្ឆិតាផ្នែកអាជីវកម្មរបស់អ្នក ឬជួលអ្នកដឹកនាំម្នាក់ ដែលសមស្របសម្រាប់ដំណាក់កាលបន្ទាប់ នៃភាពរីកចម្រើនរបស់អ្នក។

៧.  ការពឹងផ្អែកលើអតិថិជនតែមួយ

នេះគឺជាអាវុធមុខពីរ។​អាជីវកម្មតែងតែផ្ដោតលើអតិថិជនជាចំណុចសំខាន់ ដូច្នេះអ្នក តែងតែមានការប្រុង​ប្រយ័ត្ន ក្នុងការពង្រីកទំហំអាជីវកម្មឲ្យធំជាមួយនឹងការពឹងផ្អែកលើអតិថិជនតែមួយ។ វាគឺជា​ភាពជោគជ័យដ៏ខុសឆ្គងហើយវាធ្វើឲ្យអ្នកមានភាពខ្ជិលច្រអូស ក្នុងការ​បណ្តាក់ទុកបន្ថែមដើម្បីពង្រីកអាជីវកម្ម ដូចជាការធ្វើទីផ្សារ ការលក់ការផ្សព្វផ្សាយ​ម៉ាកសញ្ញា និងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។វាក៏បង្កឲ្យហានិភ័យដ៏ខ្លាំងក្លាផងដែរ មិនត្រឹមតែ​ដោយសារគំនិតដ៏សាមញ្ញ ដែលអ្នកមិនមានការផ្លាស់ប្តូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយសារ​តែវានឹងធ្វើឲ្យ ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ មានការលំបាកខ្លាំង។ ​ប្រអប់មួយដែលផ្ទុកគំនិតច្រើនសម្រាប់អតិថិជនតែម្នាក់ នោះគឺជាការលំបាកបំផុត៕