និយោជិក គឺសំខាន់ណាស់ សម្រាប់ជោគជ័យនៃអាជីវកម្ម ដូច្នេះការលើកទឹកចិត្តពីអ្នក ចាំបាច់ត្រូវតែ មាន។ នេះមានន័យថា មិនត្រឹមតែ បែងចែកទំហំការងារឲ្យបានត្រឹមត្រូវទៅតាមទេពកោសល្យ ប៉ុន្ដែត្រូវបង្កើតបរិស្ថាន ក្នុងកន្លែងធ្វើការឲ្យមានការប្រកួតប្រជែង ជួយគាំទ្រ និងបំផុសចេញគំនិត។

តើអ្នកគួរលើកទឹកចិត្តក្រុមយ៉ាងម៉េច នៅពេលដែលម្នាក់ៗ មានប្រវត្តិ ចិត្តគំនិត និងសមត្ថភាពខុសៗគ្នា? ខាងក្រោមនេះជា ចំនុចពិសេសទាំង ៦ ដែលអ្នកគួរតែយកអនុវត្តន៍ដើម្បី ភាពរីកចម្រើនក្នុងក្រុមហ៊ុន

១. រៀបចំក្រុមរបស់អ្នក ឲ្យទទួលបានជោគជ័យ

ផ្តល់អាទិភាពលើ គោលបំណង និងបង្ហាញក្រុមរបស់អ្នកពីឱកាសប្រកួតប្រជែងនៅកន្លែង ដែលនឹងមានឥទ្ធិពលខ្លាំង។ សម្រាប់គោលបំណងទាំងនោះអ្នកត្រូវគិតមុនជានិច្ច ថាតើ ភារកិច្ចនាពេលបច្ចុប្បន្ននេះ កំពុងនាំមុខពួគគេពីចំណុចក្រុម Aដល់ B និងអាចសម្រេចបាននូវ លទ្ធផលដែលចង់បានឬនៅ។ លើកកម្ពស់​សមាជិកក្រុម ទាំងនៅក្នុងអង្គភាព និងក្រៅអង្គភាព។ វាអាចជាផ្លូវវែងឆ្ងាយដើម្បីធានាឱ្យបាននូវភាព ជោគជ័យរបស់ពួកគេ។

២. ត្រួសត្រាយផ្លូវ សម្រាប់ក្រុម ដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ

នៅពេលជួបជាមួយក្រុម អ្នកគួរតែសួរថា៖  "តើខ្ញុំអាចជួយអ្វីអ្នកបាន? មានបញ្ហាប្រឈមអ្វីទេ?យល់ថាខ្លួនឯង រីកចម្រើនទៅមុខឬទេ?" យកឧបសគ្គចេញពីមុខពួកគេ គឺមានសារៈសំខាន់ណាស់។ ឧទាហរណ៍ ប្រសិនបើមានបញ្ហារសើបនៅក្នុងអង្គភាព ត្រូវលើកយកបញ្ហាលំបាកនោះ មកដាក់លើតុ ដោះស្រាយរួមគ្នា។នៅពេលដែលអ្នកជួយ សមាជិកក្រុម សម្រេចបាននូវគោលដៅ វាជាការលើកទឹកចិត្តដ៏ខ្លាំង ។

៣. អបអរ ការទទួលបានជោគជ័យ

នៅពេលដែលក្រុមរបស់អ្នក ដោះស្រាយបញ្ហា បានជោគជ័យ ចាំបាច់ត្រូវផ្តល់ឱ្យពួកគេនូវតម្លៃ ការទទួលស្គាល់ និងអបអរជោគជ័យ ក្នុងអង្គភាពទាំងមូល។វាមិនមែនត្រឹមតែជា ការលើកទឹកចិត្ត ប៉ុន្តែវាបានឆ្លុះបញ្ចាំងពី ចំនុចល្អរបស់អ្នកក្នុងនាមជាអ្នកដឹកនាំ។

៤. ធ្វើការងារជាគំរូ

ជាមេដឹកនាំម្នាក់ ការខំព្យាយាម មានឆន្ទៈក្នុងការចុះធ្វើការដោយមិនខ្លាចនឿយហត់ ជាការលើកទឹកចិត្ត សម្រាប់អ្នកដទៃ។ ឧទាហរណ៍ ធ្វើការក្នុងបន្ទប់ពីរបីថ្ងៃ ជាមួយនឹងក្រុមការងារ ដើម្បីសម្រេច ឲ្យបាន គម្រោងអ្វីមួយ។ មានន័យថាធ្វើការកាន់តែជិតស្និទ្ធ ជាមួយនឹងក្រុម គឺជាកិច្ចសហការមួយ ដែលធ្វើឱ្យប្រសើរឡើងពីមួយជំហាន ទៅមួយជំហានទៀត។ ការខិតខំធ្វើការ ជាចំនុចលើកទឹកចិត្ត ដ៏សំខាន់ដូច្នេះត្រូវគិតឲ្យបានធំ បូករួមការច្នៃប្រឌិត និងជម្រុញក្រុមរបស់អ្នកឲ្យធ្វើដូចគ្នា។ យកភាពជាម្ចាស់ការ និងត្រូវមានទំនូលខុសត្រូវដើម្បីបង្ហាញពីទំនុកចិត្ត និងភាពចាស់ទុំរបស់អ្នក។

៥. មានតម្លាភាព

អង្គភាពនិងក្រុមអាចប្រឈមនឹងបញ្ហា ហើយជួនកាល អ្នកអាចមានអារម្មណ៍ថាអ្នកត្រូវការ ការពារក្រុម ពីដំណឹងមិនល្អទាំងនោះ។ ផ្ទុយទៅវិញ និយាយពីចំនុចវិជ្ជមាននិងអវិជ្ជមាន ដែលជួបប្រទះ (មិនមែនគ្រប់យ៉ាង) ដោយបើកចំហជាមួយនឹងក្រុមរបស់អ្នក និងអនុញ្ញាតឱ្យពួកគេ ចូលរួមបំពេញគោលបំណង និងចក្ខុវិស័យច្បាស់លាស់ ។ វានឹងជំរុញឱ្យមាន ការជឿទុកចិត្ត។

៦. បើកចំហ និងមានទំនាក់ទំនងល្អ

ការរាក់ទាក់ ក៏ជាការចំាបាច់ណាស់ដែរ។ ការនិយាយថា "សួស្ដី" នៅពេលដែលអ្នកជួបនរណាម្នាក់ នៅខាងក្រៅ និងសួរនាំខ្លះៗ នឹងអាចឲ្យគេមានអារម្មណ៍យកចិត្តទុកដាក់ និងស្និទ្ធស្នាល។ មានគោលនយោបាយ បើកចំហ និងយកពេលវេលាខ្លះដើម្បីបង្រៀន និងណែនាំក្រុមរបស់អ្នក នោះលទ្ធផល នឹងបានកាន់តែប្រសើរ៕