រាជធានីភ្នំពេញ៖ គិតត្រឹមយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅទូទាំងប្រទេសសរុបចំនួន ១,០១៨,៦០៥នាក់ ។ ក្នុងនោះការចាក់វ៉ាក់សាំងដោយក្រសួងសុខាភិបាល ចាក់បានចំនួន៖ ៧៧៩,៨២៦នាក់ និងក្រសួងការពារជាតិ ចាក់បានចំនួន៖ ២៣៨,៧៧៩នាក់។

សូមជំរាបថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរកឃើញជនទី១លាន ដែលបានទទួលវ៉ាក់សាំង គឺលោក ប៉ាន់ សវុណ្ណរិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ផ្ទះលេខ២ ព្រែកព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈមនុស្សដំបូងគេបំផុតដែលទទួលវ៉ាក់សាំងគឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ថវិកា៥លានរៀល ជូនដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ផងដែរ៕