អន្តរជាតិ៖ ផ្លូវដែកដែលមានប្រវែង ជាង ៤០០ គីឡូម៉ែត្រ ចេញដំណើរពីច្រកព្រំដែននៃភាគខាងជើងប្រទេសឡាវ (ជាប់ព្រំដែនចិន) ទៅដល់ក្រុងវៀងចន្ទន៍ អាចរត់ក្នុងល្បឿនប្រតិបត្តិការ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។

 ទោះបីមានផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាត COVID-19ក៏ដោយ ទាំងវិស្វករចិន និងឡាវកំពុងខិតខំបញ្ចប់ការសាងសង់ផ្លូវដែកចិន - ឡាវ នេះ ហើយដាក់ឱ្យដំណើរការនៅខែធ្នូខាងមុខ នេះតាមការគ្រោងទុក។

លោក Xiao Qianwen អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផ្លូវដែកឡាវ - ចិន ដែលមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ បាននិយាយថា“ ការសាងសង់នេះ នឹងរួចរាល់ សម្រាប់ដំណើរការប្រតិបត្តិការនៅ ថ្ងៃទី ២ខែធ្នូ ” ។

"យើងមិនផ្លាស់ប្តូរកាលវិភាគទេ ហើយយើងកំពុងខិតខំដើម្បីសម្រេចគោលដៅនោះ ដោយជាង ៩០ ភាគរយនៃការងារ ត្រូវបានធ្វើរួចរាល់ ហើយការរៀបចំរបស់យើង សម្រាប់ប្រតិបត្តិការគឺកំពុងដំណើរការ" ។

ក្នុងរយៈពេល ២ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសឡាវនិងចិន មានភាពលេចធ្លោជាពិសេសគឺផ្លូវល្បឿនលឿ - វៀងវ៉េ ដំបូងបង្អស់នៅឡាវ ត្រូវបានដាក់ឱ្យដំណើរការតាមរយៈកិច្ចសហប្រតិបត្តិការនេះ ហើយផ្លូវដែកល្បឿនលឿនឡាវ - ចិន នឹងត្រូវបញ្ចប់ ឆាប់ៗផងដែរ។

"នេះគឺដោយសារតែការសម្របសម្រួលគោលនយោបាយរវាងប្រទេសទាំងពីរ ហើយការធ្វើទំនាក់ទំនងយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ក្នុងការបំលែងពីប្រទេសដែលដីគោក ទៅជាមជ្ឈមណ្ឌលតភ្ជាប់ ដោយសារតែគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ចិន" ។

លោក វ៉ាលី ដែលជាអនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិឡាវ បានប្រាប់សារព័ត៌មានស៊ីនហួថា “ ផ្លូវដែកឡាវ - ចិន នឹងចាក់គ្រឹះថ្មីសម្រាប់ការទាញយកវិនិយោគទុនបរទេសហើយប្រទេសឡាវ ប្រាកដជានឹងទាញយកប្រយោជន៍ ពីការចូលរួមនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មក្នុងតំបន់និងពិភពលោក។ ម្យ៉ាងវិញទៀតផ្លូវដែកចិន - ឡាវ មិនត្រឹមតែ ជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគនិងការផ្លាស់ប្តូរប្រជាជននិងប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់អត្ថប្រយោជន៍ដល់បណ្តាប្រទេសដែលត្រូវបានតភ្ជាប់ផងដែរ។ "

ផ្លូវដែកសម្រាប់ដឹកអ្នកដំណើរនិងទំនិញ ត្រូវបានសាងសង់ឡើងដោយអនុវត្តតាមស្តង់ដារគ្រប់គ្រង និងបច្ចេកទេសរបស់ប្រទេសចិន។ ការស្ថាបនាគម្រោងនេះ បានចាប់ផ្តើមនៅខែធ្នូឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់និងបើកឱ្យចរាចរនៅខែធ្នូឆ្នាំ ២០២១៕ Xinhua