សូមចុចចូល=>Telegram ក្រមាប៉ុស្ដិ៍ទទួលបានព័ត៌មានឆាប់រហ័ស

រាជធានីភ្នំពេញ៖ ជាដំណឹងដ៏សែនរីករាយ!! ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ 

វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានាចុងខែមេសាខាងមុខនេះ តាមរយៈជើងហោះហើរពាណិជ្ជកម្ម។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៣មេសានេះ។

សូមជម្រាបដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ ចំនួន២ប្រភេទពីប្រទេសចិនគឺពី Sinopharm (១.៣លានដូស) ដែលជាជំនួយរបស់ចិន និង Sinovac(១.៥លានដូស) ដែលរដ្ឋាភិបានកម្ពុជាបានទិញ ហើយតាមប្រសាសន៍សម្ដេចតេជោកន្លងមក វ៉ាក់សាំងចំនួនកន្លះលានដូសទៀត ​នឹងមកដល់ថ្ងៃទី ១៧មេសា៕