សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

សភាព​ការណ៍កើត​ឡើង​នៅ​ប្រទេស​មីយ៉ាន់​ម៉ាបាន​​ទាញ​ចំណាប់​អារម្មណ៍​ប្រជាពល​រដ្ឋ​​​នៅ​លើ​ពិភព​លោក​ជា​ច្រើន ​គឺ​​ក្រោយ​ពេល​ដែល​យោធា​នៃ​ប្រទេស​នេះបាន​​ចាប់​​ឃុំ​ឃាំង​អ្នក​ដឹក​នាំ​​​មីយ៉ាន់​ម៉ា​ជា​ច្រើន​នាក់ និង​រឹប​អូស​យក​អំណាច​គ្រប់​គ្រង​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។

សកម្មភាព​​នោះ​បាន​ទាញ​មីយ៉ាន់​ដា​ទៅ​​ដល់​ប្រវត្តិ​សាស្រ្ត​ដដែល​របស់​ខ្លួន​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ក្រោម​ការ​ដឹក​នាំ​​នៃ​យោធា​រហូត​ដល់​​ត្រឹម​ឆ្នាំ​២០១១ ដែល​ក្នុង​រយៈ​ពេល​នោះ​មាន​ការ​ចាប់​ខ្លួន​សកម្មជន អ្នក​សារព័ត៌មាន អ្នក​សិល្បៈជា​ច្រើន​នាក់​ដាក់​ឃុំ​ឃាំងនិង​ធ្វើ​ទារុណ​កម្ម​។

យ៉ាង​ណា​មិញរឿង​រ៉ាវ​មួយ​ចំនួន​ដែល​អ្នក​អាច​​ស្វែង​យល់​ខ្លះ​ៗពី​​វិបត្តិ​នៃ​ស្ថានភាព​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​​មួយ​នេះ​៖

​​​​​​​​​​.នរណា​ជា​អ្នក​ដឹក​នាំ​ប្រទេស​មីយ៉ាន់​ម៉ាមុន​ពេល​សកម្មភាព​ខាង​លើ​នេះ​កើត​ឡើង​?

គឺ​គណបក្ស​​របស់​លោក​ស្រី អ៊ុង សាន​ស៊ូ​ជី ដែល​បាន​កាន់​អំណាច​​នៅ​ក្រោយ​​ការ​​ទទួល​បាន​សម្លេង​ឆ្នោត​គាំ​ទ្រ​​ជា​ច្រើន​នៅ​​ទូ​ទាំង​ប្រទេស​​​ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៥​។

យ៉ាង​ណា​មិញយោធា​ដែល​ជា​ស្ថាបនិក​នៃ​រដ្ឋធម្មនុញ្ញ​​​​មីយ៉ាន់​ម៉ា​​នៃ​ឆ្នាំ​២០០៨ គឺ​បាន​តាំង​ខ្លួន​ជា​អ្នក​ការពារ​​ការ​រួប​រួម​ជាតិនិង​រដ្ឋ​ធម្មនុញ្ញក៏​ដូច​ជា​តាំង​​តួ​នាទី​ខ្លួន​ជា​អចិន្ត្រៃយ៍​​​​ក្នុង​កិច្ច​ការ​​នយោបាយ​​មីយ៉ាន់​ម៉ា។

.ហេតុ​អ្វី​យោ​ធាប្រជែង​​ក្នុង​រឿង​បោះ​ឆ្នោត​ចុង​ក្រោយ​នេះរបស់​មីយ៉ាន់​ម៉ា​?

​​យោធា​មីយ៉ាន់ម៉ាលើក​ឡើង​ដោយ​ចោទ​ប្រកាន់​ថាមាន​ភាព​មិន​ប្រក្រតី​​កើត​ឡើង​ដោយ​មាន​​ឈ្មោះ​ស្ទួន​ក្នុង​បញ្ជី​បោះ​ឆ្នោតនៃ​លទ្ធ​ផល​បោះ​ឆ្នោត​មូលដ្ឋាន ក៏​ដូច​ជា​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​​ការ​​របស់​គណកម្មការ​បោះ​ឆ្នោត​មីយ៉ាន់​ម៉ា​ទៅ​នឹង​ការ​តវ៉ា​របស់​ខ្លួន​។

.តើ​​គណបក្ស​​របស់​​លោក​ស្រី អ៊ុង សាន​ស៊ូ​ជី និង​គណបក្ស​ដទៃ​ទៀត​មាន​ប្រតិកម្ម​យ៉ាង​ណា​?

លោក​ស្រីអ៊ុង សាន​ស៊ូ​ជីដែល​ជា​មេ​ដឹក​នាំ​គណបក្ស​​សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​(NLD)មិន​បាន​​​លើក​ជា​មតិ​យោបល់​អ្វី​ឡើយ ​លើ​​ជ័យ​ជម្នះ​លើ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​លោក​ស្រីហើយ​ក៏​មិន​បាន​លើក​ពី​អ្វី​ដែល​ទៅ​លើ​ការ​ចោទ​ប្រកាន់​របស់​យោធា ប៉ុន្តែ​គណ​បក្ស​លោក​ស្រីបាន​លើក​ថា ការ​ចោទ​ប្រកាន់​របស់​​យោធាគឺ​ពុំ​មាន​មូល​ដ្ឋាន​ត្រឹម​ត្រូវនិង​ពុំ​អាច​ផ្លាស់​ប្តូរ​នូវ​លទ្ធ​ផល​ឆ្នោត​បាន​​ឡើយ។ សម្រាប់​អ្នក​សង្កេត​ការ​ក៏​បាន​​លើក​ឡើង​ថាការ​បោះ​ឆ្នោត​​គឺ​​ពុំ​មាន​​ភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​កត់​សម្គាល់​ឡើយក៏​ដូច​ជា​​​​គណៈកម្ម​ការ​បោះ​ឆ្នោត​មីយ៉ាន់​ម៉ា​ក៏​បាន​លើក​ឡើង​ថាពុំ​មាន​បញ្ហា​​កើ​ត​ឡើង​ក្នុង​ទំហំ​ដែល​បាន​លើក​ឡើង​ថា​មាន​ការ​​លួច​បន្លំ​ការ​បោះ​ឆ្នោត ឬ​​ភាព​ស្រពិច​ស្រពិល​នោះ​ទេ។

.តើ​យោធា​បាន​និយាយ​អ្វី​ខ្លះក្នុង​ស្ថានការណ៍​​ថ្មី​ៗ​នេះនៅ​មីយ៉ាន់​ម៉ា​?

មនុស្ស​ដែល​សំខាន់​បំផុត​ក្នុង​​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​យោធានៅ​មីយ៉ាន់​ម៉ា​​កាល​​ថ្ងៃ​១​កុម្ភៈ ​កន្លង​ទៅ​នោះគឺ​លោក​​ឧត្តម​សេនីយ៍ មីន អ៊ុង​ឡាំង (Min Aung Hlaing)ដែល​ជា​អ្នក​ដឹក​នាំ​ចាត់​ចែង ​និង​សម្រេច​ធ្វើ​រដ្ឋ​ប្រហារ​ដណ្តើម​អំណាច។ហើយ​អ្នក​នាំ​ពាក្យ​យោធាក៏​បាន​ឱ្យ​ដឹង​ថា យោធានិង​"ធ្វើ​សកម្មភាព​" គ្រប់​​ផ្នែក​រួម​ទាំង​អំណាច​តុលាការនិង​បាន​ប្រាប់​ទៅ​សារព័ត៌មាន​នានា​ថា "រង់​ចាំ និង​មើល​ចុះ"។

Image

លោក​​ឧត្តម​សេនីយ៍ មីន អ៊ុង​ឡាំង (Min Aung Hlaing)

.តើ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​មីយ៉ាន់​ម៉ាបាន​ចែង​អ្វី​ខ្លះ​​ទាក់​ទិន​នឹង​បញ្ហា​នេះ​?

ក្នុង​រដ្ឋ​ធម្មនុញ្ញ​មីយ៉ាន់​ម៉ាបាន​ចែង​ថា​អគ្គមេ​បញ្ជា​ការ​​ទ័ពអាច​កាន់​កាប់​អំណាច​បានគឺ​លុះ​ណា​តែ ក្នុង​កាលៈទេសៈ​​ធ្ងន់​ធ្ងរដែល​បង្ក​ជា​"ការ​បែក​បាក់​នូវ​​សហភាព​មីយ៉ាន់​ម៉ាសាមគ្គីភាព និង​អធិបតេយ្យ​ភាព​នៃ​ប្រទេស​"ប៉ុន្តែ​ក្នុង​ករណី​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន​គឺ​អាច​ប្រកាស​បាន​​​ដោយ​ចេញ​ពី​​ប្រធានាធិបតី​​ស៊ីវិល​នៃ​ប្រទេស​មីយ៉ាន់​ម៉ា​ប៉ុណ្ណោះ៕

ប្រភព៖The Straits TimesBBC