សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ឃ្លា​សុភាសិត​អប់​រំ​ខ្លះ​ៗពី​បុព្វបុរស​ចិនបាន​ជ្រាប​ចូល​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។ ទោះ​បី​ជា​​ឃ្លា​សុភាសិត​នោះបាន​បង្កើត​តាំង​ពី​សម័យ​បុរាណ យ៉ាង​ណា​មិញសុភា​សិត​ទាំង​នោះ​នៅ​តែ​ជា​ឃ្លា​​រំឮក​ដាស់​តឿន​កូន​ចៅ​ចិនឬ​សែ​ស្រឡាយ​ចិន​ឱ្យ​អនុវត្ត​ខ្លួន​ក្នុង​ផ្លូវ​ល្អ​។ ឃ្លា​សុភាសិត​ជា​លក្ខណៈ​អប់រំ​មួយ​ចំនួន​បាន​បង្ហាញ​ដោយ​បង្កប់​​អត្ថន័យ​នី​មួយៗ​ដូច​ខាង​ក្រោម​នេះ​៖

.ជីក​ស្មៅ​ត្រូវ​ជីក​ទាំង​ឫ​ស​៖ គឺ​ធ្វើ​អ្វី​​ត្រូ​វ​ធ្វើ​ឱ្យ​ចប់​ចុង​ចប់​ដើម​បើ​មិន​ដោះ​ស្រាយ​រឿង​អ្វី​មួយ​ឱ្យ​រួច​រាល់​ទេរឿង​ដដែល​នឹង​កើត​​ឡើង​មក​វិញ​។

.បាន​ត្រឹម​​តែ​ឮនឹង​ភ្លេច​ទៅ​វិញ បាន​ឃើញ​នឹង​ចង​ចាំបាន​ធ្វើ​ដោយ​ផ្ទាល់​ទើប​យល់​ច្បាស់​៖ គឺ​កិច្ច​ការ​អ្វី​មួយទាល់​តែ​បាន​អនុវត្ត​ផ្ទាល់​ទើប​មនុស្ស​អាច​ដឹង​ច្បាស់​។

.ឪ​ខ្លា​មិន​ដែល​មាន​កូន​ឆ្កែ​ទេ៖ គឺ​មេ​បា​មាន​ចរិត​លក្ខណៈ​បែប​ណាតែ​បណ្តុះ​បណ្តាល​កូន​ឱ្យ​មាន​លក្ខណៈ​បែប​នោះ​។

.ដំណើរ​រាប់​ពាន​យោជន៍​ត្រូវ​ចាប់​​ផ្តើម​ពី​ជំហាន​នី​មួយ​ៗ​ចេញ​ទៅ​៖ គឺ​​ចង់​សម្រេច​​ការ​ធំត្រូវ​ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​​តូច​ៗ​ទៅ​មុន​។

.ក្លិន​ពិដោរ​តែង​តោង​ជាប់​ដៃ​បុគ្គល​ដែល​បាន​កាន់​ផ្កា៖ គឺ​កេរ្ត៍​ឈ្មោះ​​ល្អ​តែង​អន្ទោល​តាម​អ្នក​ដែល​បាន​ធ្វើ​អំពើ​ល្អ​។

.សៀវភៅ​​ដែល​គ្មាន​គេ​អានប្រៀប​បាន​ក្រដាស​ទទេ​៖ គឺ​ចំណេះ​ដែល​​មាន​តែ​ក្នុង​ក្បួនពុំ​បាន​ជា​ប្រយោជន៍​​អ្វី​ឡើយ​។

.កណ្តុរ​ដែល​ចូល​ចិត្ត​អង្កៀម​កន្ទុយ​ឆ្មារនឹង​នាំ​ទុក្ខ​ដល់​អាត្មា​អសារ​បង់​៖ គឺ​អ្នក​តូច​ដែល​ទៅ​រក​រឿង​អ្នក​ធំនឹង​នាំ​គ្រោះ​ដល់​ខ្លួន​ពុំ​លែង​ដូច​​ពាក្យ​ខ្មែរ​ថាពង​មាន់​កុំ​ចង់​ជល់​នឹង​ថ្ម។

.ជីក​អណ្តូង​មុន​ពេល​ស្រេក​ទឹក​៖ គឺ​ត្រូវ​ត្រៀម​ឱ្យ​បាន​មុន​ពេល​អាសន្ន​មក​ដល់​។

.គ្រូ​ជា​អ្នក​បើ​ក​ទ្វារយើ​ង​ជា​អ្នក​ដើរ​ចូល​ដោយ​ខ្លួន​ឯង​៖ គឺ​បើ​យើង​មិន​ខំ​ស្រវា​ស្រទេញ​ដោយ​ខ្លួន​ឯង​ទេគ្រូ​ពូកែ​យ៉ាង​ណាក៏​បង្រៀន​យើង​មិន​ចេះ​ដែរ។

១០.បើ​ទេវតា​បង្កើត​វា​មក​ហើយមនុស្ស​គួរ​ចេះ​ប្រើ​វា​ឱ្យ​មាន​ប្រយោជន៍​៖ គឺ​មនុស្ស​ម្នាក់​ៗមិន​ថា​ល្ងិត​ល្ងង់​យ៉ាង​ណា​បើ​មាន​គេ​ចេះ​ប្រើ​ប្រាស់​នៅ​តែ​​មាន​ប្រយោជន៍​៕

ប្រភព៖សំណេរ​រៀប​រៀងប៊ុន​ចាន់ សុក្រ​សិរី