គុណភាពខ្យល់អាកាសកំរិត PM2.5ជាមធ្យម នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មាន ២១.១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ក្នុងកម្រិតអាស៊ានគុណភាពខ្យល់នៅ កម្ពុជាឈរនៅលេខរៀងទី៦ ល្អជាងប្រទេស ឥណ្ដូនេស៊ី វៀតណាម មីយ៉ាន់ម៉ា ថៃ ឡាវ តែអន់ជាងសិង្ហបុរីបន្តិច នេះបើតាមរបាយការណ៍ថ្មីដែលទើបចុះផ្សាយដោយ IQAirVisual របស់ប្រទេសស្វីស។

គុណភាពខ្យល់អាកាសកំរិត PM2.5ជាមធ្យម នៅកម្ពុជាក្នុងឆ្នាំ ២០១៩ មាន ២១.១មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឡើងពី ២០,១ កាលឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចំនួន៣៥ទំព័រដែលចេញផ្សាយ ដោយអ្នកត្រួតពិនិត្យគុណភាពខ្យល់ ដែលមានមូលដ្ឋាននៅប្រទេសស្វីស IQAirVisual ។

តួរលេខ គុណភាពខ្យល់នៅកម្ពុជា មានការឡើងបន្តិចជាងឆ្នាំមុនតែនៅមានលក្ខណៈល្អប្រសើរជាង វៀតណាម ដែលគុណភាពខ្យល់កាន់តែអាក្រក់ទៅ ពី ៤០,៨ នៅឆ្នាំ ២០១៨ ឡើងដល់ ៤៦,៩ ក្នុងឆ្នាំ ២០១៩។

ក្នុងបញ្ជីប្រទេសទាំង៩៨ ប្រទេសបង់ក្លាដែសជាប់ចំណាត់ថ្នាក់គុណភាពខ្យល់អាក្រក់បំផុតលេខ១  រីឯកម្ពុជាឈរនៅលេខ៤១ មានកម្រិតដែលមានកំរិត PM2.5 ត្រឹម២១.១ ល្អជាង ប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់ទី១៥ក្នុងពិភពលោក ដែលមានគុណភាពខ្យល់អាកាសអាក្រក់ ជាមធ្យម ៣៤,១។

IQ AirVisual ដែលប្រើទិន្នន័យពីរដ្ឋាភិបាល ក្រុមហ៊ុនសង្គមស៊ីវិល និងស្ថានីយ៍ត្រួតពិនិត្យក្នុងមូលដ្ឋាន និងពេលវេលាជាក់លាក់លើការស្ទង់គុណភាពខ្យល់ នៅតាមទីក្រុងជាង ៣០០០ ទូទាំងពិភពលោក ដោយវាស់កម្រិត PM2.5។

(លំដាប់លេខកាន់តែខ្ពស់ គឺមានន័យថា ល្អប្រសើរ)