សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ខេត្តត្បូងឃ្មុំ៖ ពលករខ្មែរម្នាក់ ដែលមានអាយុ ៥២ឆ្នាំបានប្រទះឃើញស្លាប់នៅបន្ទប់ទឹក ក្នុងមណ្ឌលចត្តាឡីស័កកម្រិត២ នៅខេត្តត្បួងឃ្មុំ(វិទ្យាល័យត្បូងឃ្មុំ) ប្រហែលជាម៉ោង ៩៖១០នាទីព្រឹក ថ្ងៃទី២ មករា ឆ្នាំ​២០២១។

បុរសពលករខ្មែររូបនេះ ត្រូវបានចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិអូស្មាច់នៃខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ និងត្រូវដឹកមកដាក់ឲ្យធ្វើចត្តាឡីស័កនៅថ្ងៃទី២៩នៅធ្នូ ២០២០ នៅខេត្តត្បូងឃ្មុំ និងធ្វើតេស្ដលើកទី១ គឺលទ្ធផលអវិជ្ជមានកូវីដ១៩ទេ។

ករណីស្លាប់នេះ​ត្រូវបានក្រសួង និងស្ថាប័នជំនាញលើកឡើងថាជាជម្ងឺគាំបេះដូង ដោយមានស្នាមឈាមនៃការដួលបោកក្បាលនឹងចានបន្ទប់ទឹក។ ក្រសួងក៏បានបញ្ជាក់ដែរថាគ្រួសារសពមិនបានរាយការណ៍ជាមុន ពីអាការៈមានជម្ងឺបេះដូងជាប់ខ្លួនរបស់គាត់នោះទេ ហើយគ្រួសារសពក៏បានបញ្ជាក់ថាធ្លាប់បានសម្រាកព្យាបាលជម្ងឺគាំងបេះដូងនេះនៅប្រទេសថៃផងដែរ៕