សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទខ្លីរហ័ស

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានកត់ត្រាចំនួនអ្នកវិជ្ជមានកូវីដ ៧៣០នាក់បន្ថែមទៀត (២នាក់ជាករណីនាំចូល) អ្នកជាសះស្បើយ ១៦៩នាក់ និងស្លាប់ថ្មី ៦នាក់។ ក្នុងការឆ្លងនេះ រាជធានីភ្នំពេញ មានអ្នកឆ្លងថ្មី ៤៥៤នាក់ ដែលជាកំណើនខ្ពស់ជាងម្សិលមិញនិងម្សិលម្ង៉ៃ។ តាមទិន្នន័យ អ្នកកំពុងសម្រាកព្យាបាល សរុប ៩០៤០នាក់ និងសរុបអ្នកស្លាប់ ១០៣នាក់។

នេះជាថ្ងៃទី២ហើយ ក្នុងយុទ្ធនាការថ្នាក់ជាតិទ្រង់ទ្រាយធំ ក្នុងការចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងតំបន់ក្រហម ដែលដំណើរការដោយក្រសួងការពារជាតិ ដែលលទ្ធផលក្នុងថ្ងៃដំបូងសម្រេចការចាក់វ៉ាក់សាំងបានចំនួន ២៣ ,៦៥៨នាក់ ស្រី ១២,៣១០នាក់៕