អ្នកតែងលឺពាក្យថា "សាច់ប្រាក់គឺជាស្តេច" ប៉ុន្តែចុះប្រសិនបើខ្ញុំប្រាប់អ្នកថា វាមិនមែនទេ? តាមការពិត សាច់ប្រាក់គឺជាសំរាម ព្រោះអតិផរណា ធ្វើឲ្យសាច់ប្រាក់នោះ ធ្លាក់ថ្លៃជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់សេដ្ឋី និងជាសហគ្រិន លោក ហ្គ្រែន ខាដោន Grant Cardone ។
លោកបន្តថា នេះជាមូលហេតុដែល ការសន្សំលុយគឺមិនមានប្រយោជន៍ច្រើនទេ។ ចំពោះខ្ញុំ ខ្ញុំមិនសន្សំលុយទេ។ ខ្ញុំទុកវាក្នុងរយៈពេលខ្លីប៉ុណ្ណោះ រហូតដល់ពេលដែលខ្ញុំអាចវិនិយោគលើវាបាន។
ការរក្សាទុកសាច់ប្រាក់គឺគ្មានតម្លៃទេ ដោយសារតែលុយដូចជាក្រដាស គឺមានប្រយោជន៍ តែនៅពេលដែលយើងប្រើវា។ ប្រសិនបើអ្នកទុកប្រាក់សន្សំ យូរពេក វានឹងបាត់តម្លៃ។
ការរក្សាទុកប្រាក់នៅក្នុងធនាគារ គឺមិនមែនជាជម្រើសល្អប្រសើរទេ។ បើតាមអត្រាការប្រាក់បច្ចុប្បន្ន អ្នកនឹងចំណាយពេលប្រហែល 833 ឆ្នាំ ដើម្បីឲ្យប្រាក់នោះកើនទ្វេដង។ គណនីសន្សំនៅធនាគារ មានការប្រាក់មិនដល់ ១ភាគរយផង។ ចំណែកអតិផរណាគឺច្រើនជាង១ភាគរយ ។ ដូច្នេះ រាល់ពេលដែលអ្នកសន្សំ គឺអ្នកកំពុងតែខាត។
នេះជាមូលហេតុដែលអ្នកគួរតែរក្សាទុកសាច់ប្រាក់ ជាបណ្តោះអាសន្ន ក្នុងពេលខ្លីប៉ុណ្ណោះ ហើយបន្ទាប់មកអ្នកត្រូវយកប្រាក់នោះ ទៅវិនិយោគលើអ្វីផ្សេងល្អជាង។
ខាងក្រោមនេះ ជារបៀបដែលអ្នកត្រូវប្រើលុយ ដើម្បីវិនិយោគតាមគំនិតរបស់សេដ្ឋី ហ្គ្រែន ខាដោន Grant Cardone :
- វិនិយោគលើខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូល
- វិនិយោគលើអាជីវកម្មរបស់អ្នកដើម្បីបង្កើនប្រាក់ចំណូល
- វិនិយោគលើអចលនទ្រព្យដើម្បីបង្កើតលំហូរសាច់ប្រាក់
- ត្រូវប្រាកដថាយកលុយទិញរបស់របរ ដែលនឹងធ្វើឱ្យអ្នកមានលុយកាន់តែច្រើន!
- វិនិយោគលើប្រាក់សន្សំរបស់អ្នក។លំហូរសាច់ប្រាក់ជាប្រចាំ គឺជាស្តេច៕