បើមានគំនិតល្អហើយ អ្នកក៏ត្រូវមានក្រុមមួយ ដែលអាចធ្វើឲ្យគំនិតនោះលេចចេញជារូបរាង នៅក្នុងជីវិតពិត នោះវាជាជំហាន​ដំបូង ក្នុងការការវិនិយោគលើអាជីវកម្មឲ្យទទួលបានជោគជ័យ។រីឯសមត្ថភាពក្នុងការអនុវត្តគំនិតឲ្យបានជោគជ័យ គឺជាការបែងចែក ការស្រមើលស្រមៃ ដាច់ដោយឡែកពី ភាពពិតនៃសហគ្រិនភាព។
BusinessCollective

ទោះបីជាអ្នក មើលឃើញខ្លួនអ្នក​បែបណាក៏ដោយទោះបីជាអ្នកមានអាយុប៉ុន្មានក៏ដោយ ដរាបណាអ្នកបានជួលបុគ្គលិកជា​លើកទីមួយ​ មានន័យថាអ្នកបានឈានជំហានទីមួយ នៃការក្លាយជាអ្នកដឹកនាំ ដែលពោរពេញ​ដោយថាមពល។

នៅពេលដែលប្រាក់អ្នកមានចំនួនតិចតួច កម្រិតសម្ពាធខ្ពស់ហើយ​ចក្ខុវិស័យចំពោះភាពជោគជ័យ មិនកើតឡើងដូចដែលអ្នកគិតនោះអារម្មណ៍ទាំងនោះនឹងងាយ​គ្រប់គ្រងលើខ្លួនអ្នកបាន ហើយក៏ដូចជា ក្រុមអ្នកផងដែរ។

ដកដង្ហើមឲ្យស្រួល ទប់អារម្មណ៍​ខ្លួនឯង និងរំឮកខ្លួនអ្នកថា អ្នកជាអ្នកដឹកនាំហើយអ្នកចង់ក្លាយជា អ្នកដឹកនាំដ៏ល្អ។ ខាងក្រោមនេះគឺជាគុណភាព​មួយចំនួន ដែលអ្នកដឹកនាំល្អគ្រប់រូបគួរមាន និងរៀនបង្កើនគុណភាពទាំងនេះឲ្យបានខ្ពស់។

១.      ភាពស្មោះត្រង់

ទោះបីជាផែនការរបស់អ្នក គោរពតាមក្រមសីលធម៌យ៉ាងណាក៏ដោយនៅពេលដែលមានទំនួលខុសត្រូវ​ចំពោះមនុស្សមួយក្រុមសារៈសំខាន់របស់វាក្នុងការបង្កើនតម្លៃនៃភាពជាអ្នកដឹកនាំគឺ កាន់តែខ្លាំងក្លា។អាជីវកម្មអ្នក និងបុគ្គលិកនៅក្នុងអាជីវកម្មនេះ គឺជាការឆ្លុះបញ្ចាំងអំពីខ្លួនអ្នកហើយប្រសិនបើយក​ភាពស្មោះត្រង់ និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌ជាគុណតម្លៃដ៏សំខាន់នោះ ក្រុមរបស់អ្នក​នឹងដើរតាមអ្នក។

២.      សមត្ថភាពក្នុងផ្ទេរសិទ្ធិអំណាច

វា​មានសារៈសំខាន់ក្នុងការចងចាំថាការទុកចិត្តក្រុមដែលកំពុងធ្វើការងារជាមួយនឹងគំនិតរបស់អ្នក គឺជា​សញ្ញាមួយនៃកម្លាំងមិនមែនជាភាពទន់ខ្សោយឡើយ។ ការផ្ទេរសិទ្ធិអំណាចការងារ ទៅឲ្យផ្នែកដែល​សមស្រប គឺជាជំនាញដ៏សំខាន់បំផុតមួយដែលអ្នកអាចអភិវឌ្ឍខ្លួនអ្នក ក៏ដូចជាធ្វើឲ្យអាជីវកម្មរបស់អ្នក​មានភាពរីកចម្រើន។

អ៊ីមែល និងការងារនឹងចាប់ផ្តើមមានចំនួនកើនឡើង គដូចជាភ្នំ ហើយប្រសិនបើ​កាន់តែបន្ទាប​ខ្លួនអ្នកឲ្យទាបដើម្បីទប់ទល់នឹងទម្ងន់ភ្នំនោះ គុណភាពនៃការងាររបស់អ្នក នឹងកាន់តែ​ធ្លាក់ចុះហើយអ្នកនឹងសម្រេចបានលទ្ធផលកាន់តែតិច។

ចំណុចសំខាន់ក្នុងការផ្ទេរសិទ្ធិអំណាច គឺសម្គាល់អំពីភាពខ្លាំងនៃក្រុមការងារនិងទាញយក​ប្រយោជន៍ ពីភាពខ្លាំងទាំងនោះ។ស្វែងរកអ្វីដែលសមាជិកម្នាក់ៗនៃក្រុមការងាររបស់អ្នក ចូលចិត្តធ្វើ​ជាងគេ។

ឱកាស គឺប្រសិនបើពួកគេរកឃើញការងារ ដែលពួកគេកាន់តែចូលចិត្តធ្វើនោះ​ពួកគេទំនង​ជានឹង ផ្តោតចិត្តគំនិត និងខិតខំប្រឹងប្រែង ធ្វើការងារនោះកាន់តែខ្លាំង។ចំណុចនេះមិនត្រឹមតែបញ្ជាក់​ឲ្យ​ក្រុមការងាររបស់អ្នកដឹងថា អ្នកទុកចិត្តនិងជឿជាក់លើពួកគេប៉ុណ្ណោះទេប៉ុន្តែវានឹងធ្វើឲ្យអ្នកមានពេល​ទំនេរកាន់តែច្រើន សម្រាប់ចំណាយទៅលើការងារ ដែលមានកម្រិតខ្ពស់ជាងនេះដែលមិនគួរធ្វើការ​ផ្ទេរសិទ្ធិអំណាចឡើយ។ វាបង្កើតតុល្យភាពដ៏ល្អមួយប៉ុន្តែវាគឺជាតុល្យភាពមួយដែលនឹងជះឥទ្ធិពល​យ៉ាងខ្លាំងក្លាទៅលើផលិតភាពនៃអាជីវកម្មរបស់អ្នក។

៣.      ការទំនាក់ទំនង

ស្គាល់អំពីអ្វីដែលអ្នកចង់សម្រេចបានអាចមានភាពច្បាស់លាស់នៅក្នុងខួរក្បាលរបស់អ្នកប៉ុន្តែ​ប្រសិនបើអ្នកព្យាយាមពន្យល់វាទៅកាន់អ្នកដទៃ ហើយចម្លើយតបមកវិញគឺ គេមិនយល់អ្វីទាំងអស់វិញ​នោះអ្នកដឹងថាវាមានបញ្ហា។

ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍បែបនេះ នោះអ្នកអាចមានបំណង​ ផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងជំនាញ ក្នុងការទំនាក់ទំនង។ លទ្ធភាព​ក្នុង​ការបរិយាយយ៉ាងច្បាស់លាស់និងចំចំណុច អំពីអ្វីដែលអ្នកចង់សម្រេចបាន គឺមានសារៈសំខាន់​យ៉ាងខ្លាំង។

ប្រសិនបើអ្នកមិនអាចធ្វើឲ្យក្រុមការងារ មានការពាក់ព័ន្ធនឹងចក្ខុវិស័យរបស់អ្នកបានទេ​នោះអ្នកទាំងអស់គ្នា នឹងមិនអាចធ្វើការងារ ឆ្ពោះទៅកាន់គោលដៅតែមួយបានឡើយ។

ទាំងការបណ្តុះបណ្តាលសមាជិកថ្មី និងទាំងការបង្កើតបរិយាកាសការងារប្រកបដោយផលិតភាព សុទ្ធតែ​ត្រូវពឹងផ្អែកលើបន្ទាត់ទំនាក់ទំនងដ៏ល្អ។ទោះបីជាការទំនាក់ទំនងនោះ ជជែកវែកញែកជាមួយ​បុគ្គលិករបស់អ្នកជារៀងរាល់ថ្ងៃក៏ដោយការធ្វើឲ្យខ្លួនអ្នក មានភាពទំនេរក្នុងការពិភាក្សាអំពីបញ្ហារវាង​ការិយាល័យជាច្រើននៅក្នុងអង្គភាពរបស់អ្នកគឺសំខាន់។

ក្រុមការងាររបស់អ្នកនឹងរៀនទុកចិត្ត និង​ពឹងផ្អែកលើអ្នកហើយពួកគេនឹងកាត់បន្ថយភាពរារែក ក្នុងការខិតខំធ្វើការងារកាន់តែខ្លាំង។

ទឹកចិត្តមានការផ្សារភ្ជាប់ទៅនឹងផលិតភាពហើយវាគឺជាកិច្ចការរបស់អ្នកក្នុងនាមជាអ្នកដឹកនាំក្រុមក្នុងការបញ្ចូលថាមពលវិជ្ជមានទៅក្នុងចិត្តរបស់ពួកគេ។ ការលើកទឹកចិត្ត​ឲ្យក្រុមការងាររបស់អ្នកសើចជំនួសឲ្យការយំ នៅពេលដែលពួកគេមានកំហុស។ប្រសិនបើអ្នកបន្ត​រកឃើញភាពរីករាយនៅក្នុងការលំបាកបរិយាកាសការងាររបស់អ្នកនឹងក្លាយជាសប្បាយរីករាយ និង​ មានផាសុខភាពជាកន្លែងដែលបុគ្គលិករបស់អ្នកចង់ធ្វើការមិនមែនជាកន្លែងដែលបុគ្គលិករបស់អ្នក​មកធ្វើការដោយភាពភ័យខ្លាចនោះទេ។

ស្វែករកការបង្កើតការនិយាយលេងសើចជាមួយក្រុមការងារ​របស់អ្នកនិងលើកទឹកចិត្តឲ្យមានការកិច្ចពិភាក្សាផ្ទាល់ខ្លួនអំពីគម្រោងនិងការដើរកំសាន្ត​នាចុង​សប្តាហ៍។ការសម្រាកពីការងាររយៈពេលខ្លីទាំងនេះហើយដែលធ្វើឲ្យជួយរក្សាកម្រិតផលិតភាពឲ្យ​នៅតែមានកម្រិតខ្ពស់និងរក្សាទឹកចិត្តរបស់បុគ្គលិកបានកាន់តែល្អ។

៤.      ទំនុកចិត្ត

អាចមានថ្ងៃមួយណាមួយ នាពេលអនាគត ដែលក្រុមហ៊ុនរបស់អ្នក ជួបប្រទះនឹងបញ្ហាហើយគ្រប់យ៉ាង​មិនដំណើរតាមអ្វីដែលបានគ្រោងទុក។ នេះជាការពិតចំពោះអាជីវកម្មមិនចំពោះថាខ្នាតធំ ឬតូចនោះ​ទេ ហើយចំណុចដែលសំខាន់បំផុត មិនមែនជាការតក់ស្លុតនោះទេ។ផ្នែកមួយនៃការងាររបស់អ្នកក្នុង​នាមជាអ្នកដឹកនាំម្នាក់ គឺការពន្លត់ភ្លើងនិងរក្សាទំនុកចិត្តរបស់ក្រុមការងារ។

រក្សាកម្រិតនៃភាពជឿជាក់​របស់អ្នកនិងបញ្ជាក់ឲ្យមនុស្សគ្រប់រូបដឹងថា ឧបសគ្គ គឺរឿងធម្មជាតិ ហើយអ្វីដែលសំខាន់គឺ ការផ្តោត​លើគោលដៅដែលកាន់តែធំ។ក្នុងនាមជាអ្នកដឹកនាំ តាមរយៈ ការសម្រួលអារម្មណ៍ និងការមាន​ទំនុកចិត្តអ្នកនឹងជួយរក្សាទឹកចិត្តក្រុមការងារឲ្យនៅដូចដើម។

ប្រសិនបើអ្នកមិន​អាចសម្រួលអារម្មណ៍ខ្លួនឯងបាននោះក្រុមការងាររបស់អ្នកនឹងទទួលយកអារម្មណ៍ បែបនោះពីអ្នក។ គោលបំណងចម្បងគឺធ្វើឲ្យអ្នកគ្រប់គ្នាបន្តធ្វើការ និងដំណើរការទៅមុខជានិច្ច។

៥.      ការប្តេជ្ញាចិត្ត

ប្រសិនបើអ្នករំពឹងថា ក្រុមការងាររបស់អ្នកនឹងខិតខំប្រឹងប្រែងធ្វើការនិងសម្រេចបាននូវសមិទ្ធផល​ដែលមានគុណភាពល្អនោះ អ្នកត្រូវដឹកនាំដោយប្រើសកម្មភាព។ “គ្មានការជំរុញទឹកចិត្តមួយណាមានកម្លាំង​ជំរុញខ្លាំងជាង ការឃើញចៅហ្វាយនាយរបស់ខ្លួន ធ្វើការប្រកៀកស្មាធ្វើការងារជាមួយអ្នកទេ”ឡើយ ដែលនេះបង្ហាញថា ការខិតខំធ្វើការងារ ត្រូវបានធ្វើឡើងដោយអ្នកធ្វើការនៅគ្រប់កម្រិតទាំងអស់។

តាមរយៈការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុននិងតួនាទីរបស់អ្នក អ្នកនឹងមិនត្រឹមតែ​ទទួលបានមកវិញ នូវការគោរពពីក្រុមការងារប៉ុណ្ណោះទេប៉ុន្តែអ្នកថែមទាំងបញ្ជាក់ថា ថាមពល នៃការខិតខំប្រឹងប្រែងធ្វើការ គឺមានដូចៗគ្នា ក្នុងចំណោមបុគ្គលិកទាំងអស់។វាមាន​សារៈសំខាន់ណាស់ ក្នុងការបង្ហាញការប្តេជ្ញាចិត្ត មិនត្រឹមតែចំពោះការងារ នៅក្នុងដៃប៉ុណ្ណោះ​ទេប៉ុន្តែថែមទាំងចំពោះ ការសន្យា ផងដែរ។

ប្រសិនបើអ្នកសន្យាថា នឹងរៀបចំពិធីជប់លៀង​នា​ថ្ងៃឈប់សម្រាកមួយឬផ្តល់ការឧបត្ថម្ភសម្រាប់ថ្ងៃសុក្រ នារដូវក្តៅ ចូររក្សាពាក្យសម្តីរបស់អ្នក។ អ្នក​ចង់​បង្កើតកេរ្តិ៍ឈ្មោះមួយដែលមិនត្រឹមតែសម្រាប់ការខិតខំ ប្រឹងប្រែងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការទទួលស្គាល់ថាជាអ្នកដឹកនាំដែលមានសុក្រិតភាព។

នៅពេល​ដែលអ្នកបានទទួលការគោរពពីក្រុមការងារពួកគេទំនងជានឹងខិតខំប្រឹងប្រែងធ្វើការងារ​ប្រកបដោយគុណភាព ក្នុងបរិមាណដែលច្រើនបំផុតតាមដែលពួកគេអាចធ្វើបាន។

៦.      ឥរិយាបថវិជ្ជមាន

អ្នកមានបំណងបន្តជំរុញទឹកចិត្តក្រុមការងារដើម្បីទៅកាន់ភាពជោគជ័យជាបន្តបន្ទាប់ក្នុង​ក្រុមហ៊ុននិងបន្តផ្តល់ថាមពលដល់ពួកគេ។ ទោះបីជាសំដៅដល់ការផ្តល់នំចំណី កាហ្វេដំបូន្មានអំពី​ទំនាក់ទំនង ឬសូម្បីតែការពិសារស្រាបៀរម្តងម្កាលនៅក្នុងការិយាល័យក៏ដោយចូរចងចាំថា អ្នកគ្រប់​គ្នានៅក្នុងក្រុម ការងារ គឺជាមនុស្ស។

ចូររក្សាបរិយាកាសដែលមានតុល្យភាពល្អរវាង​ផលិតភាពនិងភាពរីករាយ។ ប្រសិនបើក្រុមការងារ របស់អ្នកមានអារម្មណ៍រីករាយ និងមានសុទិដ្ឋិនិយម នោះពួកគេនឹង​មិនប្រកាន់ធ្វើការបន្ថែមម៉ោងដើម្បីបញ្ចប់របាយការណ៍មួយឬលះបង់ការធ្វើការងារដ៏ល្អបំផុតរបស់​ពួកគេដើម្បីម៉ាកសញ្ញានោះទេ។

kingcrete.com

៧.      គំនិតច្នៃប្រឌិត

ការសម្រេចចិត្តមួយចំនួនតែងតែមិនមានភាពដាច់ស្រេចឡើយ។អ្នកអាចត្រូវបានបង្ខំឲ្យចេញឆ្ងាយពី​ផ្លួវដែលអ្នកបានកំណត់ ហើយធ្វើការសម្រេចចិត្ត ដោយមិនបានត្រៀមខ្លួនជាមុន។នេះគឺជាចំណុច​ដែលគំនិតច្នៃប្រឌិតរបស់អ្នក នឹងបញ្ជាក់ថាវាមានសារៈសំខាន់។

វាគឺនៅក្នុងអំឡុងពេលនៃស្ថានភាព​សំខាន់ៗទាំងនេះហើយដែលក្រុមការងារនឹងមកជួបអ្នក ដើម្បីស្នើសុំ ការណែនាំហើយអ្នក​អាចត្រូវបង្ខំឲ្យធ្វើការសម្រេចចិត្តបន្ទាន់មួយ។ ក្នុងនាមជាអ្នកដឹកនាំម្នាក់វាមានសារៈសំខាន់ ដែលអ្នក​ត្រូវរៀនគិតប្រកបដោយគំនិតច្នៃប្រឌិត ហើយធ្វើការជ្រើសរើស រវាងជម្រើសអាក្រក់ៗទាំងពីរថាតើ​មួយណាជាជម្រើសដ៏ល្អបំផុត។

ចូរកុំជ្រើសរើសយកជម្រើសទីមួយភ្លាមៗឬជម្រើសដែលអ្នកអាចធ្វើ​ទៅបាន ដោយងាយស្រួល​បំផុត ពេលខ្លះ វាជារឿងដ៏ល្អបំផុតក្នុងការគិតអំពីបញ្ហាទាំងនេះឲ្យបាន​ច្រើនដង និងងាកទៅស្នើសុំការណែនាំ ពីក្រុមការងាររបស់អ្នក។

តាមរយៈការប្រើប្រាស់ជម្រើសទាំងអស់មុនពេលធ្វើការសម្រេចចិត្តដ៏ប្រញាប់ប្រញាល់ តាមធម្មតាអ្នកនឹង​អាចឈានទៅដល់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ ដែលអ្នកចង់ឈានទៅដល់។

៨.      អព្ភន្តរញ្ញាណ (សមត្ថភាពក្នុងការយល់ដឹងដោយមិនបាច់ពិចារណា)

នៅពេលដឹកនាំមនុស្សមួយក្រុមតាមរយៈខ្សែទឹកដែលមិនស្គាល់ពុំមានផែនទីដែលបង្ហាញ​ផ្លូវ​ដែលអ្នកត្រូវដើរឡើយ គ្រប់យ៉ាងមិនប្រាកដ ហើយនៅពេលហានិភ័យកាន់តែខ្ពស់សម្ពាធក៏កាន់​តែខ្ពស់ដែរ។ នោះគឺជាចំណុចដែលត្រូវប្រើប្រាស់សមត្ថភាព ក្នុងការយល់ដឹងអ្វីៗដោយមិនបាច់​ពិចារណាដែលអ្នកមានពីធម្មជាតិ។

ការណែនាំក្រុមការងារ តាមរយៈដំណើរការនៃការងារពីមួយថ្ងៃទៅមួយថ្ងៃអាចមានភាពអន់ខ្សោយ ទៅតាមការប្រើប្រាស់ផ្នែកវិទ្យាសាស្រ្ត ប៉ុន្តែ​នៅពេលដែល​រឿងដែល មិនបានរំពឹងទុកជាមុនកើតឡើងឬនៅពេលដែលអ្នក ត្រូវបង្ខំឲ្យស្ថិតនៅក្នុង​សេណារីយ៉ូថ្មី​មួយ ក្រុមការងាររបស់អ្នក នឹងមករកអ្នកដើម្បីស្នើសុំការណែនាំ។

ការងាកទៅសម្លឹង​មើល​បទពិសោធន៍ពីអតីតកាលគឺជាការឆ្លុះបញ្ចាំងដ៏ល្អមួយ ដូចជាអ្នកកំពុងស្វែងរក ទីប្រឹក្សា ​ដើម្បីស្នើសុំការគាំទ្រផងដែរ។ទោះបីជាយ៉ាងណាក៏ដោយ នៅចុងក្រោយ ការសម្រេចចិត្តដ៏ល្អ ហើយពិបាកនឹងអាស្រ័យលើអ្នក អ្នកនឹងត្រូវសម្រេចចិត្តហើយអ្នកនឹងត្រូវពឹងផ្អែក លើសភាវគតិរបស់អ្នក​សម្រាប់ស្វែងរកចម្លើយ។

ការរៀនទុកចិត្តលើខ្លួនឯងគឺជាសំខាន់ ដូចដែលក្រុមការងាររបស់អ្នក រៀន​ទុកចិត្តអ្នកដែរ។

៩.      សមត្ថភាពក្នុងការបំផុសគំនិត

ការបង្កើតអាជីវកម្ម តែងតែរួមបញ្ចូលការទស្សន៍ទាយជាមុនបន្តិចបន្តួចជាពិសេសនៅដំណាក់កាល​ដំបូងនៃការចាប់ផ្តើម។ ការបំផុសគំនិតក្រុមរបស់អ្នក ឲ្យមើលឃើញចក្ខុវិស័យនៃភាពជោគជ័យដែលនឹង​ចូលមកដល់ គឺជារឿងសំខាន់។ ធ្វើឲ្យក្រុមការងាររបស់អ្នកមានអារម្មណ៍ថាពួកគេបានបណ្តាក់ទុក​នៅក្នុងការសម្រេចសមិទ្ធផលនានារបស់ក្រុមហ៊ុន។

សមត្ថភាពក្នុងការបំផុសគំនិតក្រុមការងាររបស់អ្នកគឺអស្ចារ្យ ដោយអ្នកត្រូវផ្តោតលើគោលដៅនា​ពេលអនាគតប៉ុន្តែការផ្តោតលើបញ្ហាបច្ចុប្បន្នក៏មានសារៈសំខាន់ផងដែរ។នៅពេលដែលជួបប្រទះនឹង​ការលំបាកនៅក្នុងការងារ កម្លាំងចិត្តក្នុងការធ្វើការនឹងធ្លាក់ចុះហើយកម្រិតនៃ​ថាមពលក៏ចុះខ្សោយ ផងដែរ ចូរទទួលស្គាល់ថាអ្នករាល់គ្នាត្រូវការសម្រាកម្តងម្កាល។ ទទួលស្គាល់​ការងារដែលអ្នករាល់គ្នា បានប្តេជ្ញាបានរួមចំណែកធ្វើ និងកោតសរសើរក្រុមការងារ ចំពោះការខិតខំ​ប្រឹងប្រែងរបស់ពួកគេ។

វាគឺជាការងាររបស់អ្នកក្នុងការរក្សាស្មារតីក្រុមឲ្យនៅតែខ្ពស់ ហើយ​វា​ចាប់ផ្តើមពី ការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងធ្វើការងាររបស់ពួកគេ៕