ស្ពានបេតុង ស្ថិតលើផ្លូវក្រវាត់ក្រុងទី៣ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ខេត្តកណ្ដាល៖ ស្ពាន​វែង​ទី១ នៃ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែល​ឆ្លងកាត់​កោះអន្លង់ចិន ​ទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដែល​នឹងត្រូវបញ្ចប់​នៅឆ្នាំ​២០២១នេះបើតាមប្រសាសន៍របស់ សម្ដេច ហ៊ុនសែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣កាត់តាមភ្នំពេញ និងខេត្តកណ្តាលនាព្រឹក​ថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០១៩។

គម្រោង​ស្ពាន​នេះ​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ១ នៅ​ចំណុច​ឃុំ​សិត្បូ​ត៍ ក្រុង​តាខ្មៅទៅកាន់​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ខណៈស្ពាននេះ​ស្ថិតក្នុង​គំរោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​ផ្លូវ​ដ៏​សំខាន់​ក្នុងការ​ពង្រីក ​ការដឹកជញ្ជូននិង​សមាហរណកម្ម​សេដ្ឋកិច្ចសង្គម​កម្ពុជា ពិសេស​បង្ខិត​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន ​កាន់តែ​កៀក​កិត​ជាមួយ​ប្រជាពលរដ្ឋ៕