ខេត្តប៉ៃលិន៖ សំណង់ធារាសាស្រ្ដកូនដំរី ដែលស្ថិតក្នុងខេត្តប៉ៃលិន នៅពេលនេះសម្រេចការសាងសង់បាន ៧០%ហើយ ។ នេះបើតាមការបញ្ជាក់ពីលោកប្រធាន មន្ទីរធនធានទឹក។

ថ្មីនេះៗ លោក ង៉ា លីហុង ដែលជាប្រធានមន្ទីរធនធានធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានដឹកនាំមន្ត្រីបច្ចេកទេ ចុះត្រួតពិនិត្យការងារគម្រោងនៃសំណង់ធារាសាស្រ្ដ និងការជួយជុលប្រឡាយរងផ្ទះស្បូវ ក្នុងខេត្តបៃ៉លិន ។ ជាលទ្ធផលនៃការពិនិត្យនេះ លោកបានបញ្ជាក់ដូចខាងក្រោម រួមមាន ៖

១- ពិនិត្យវឌ្ឍនភាពការងារ និងពិនិត្យផ្នែកបច្ចេកទេស ការងារសាងសង់សំណង់ធារាសាស្ត្រកូនដំរី ស្ថិតក្នុងឃុំស្ទឹងត្រង់ អនុវត្តបាន ៧០%

២- ពិនិត្យលទ្ធផលការងារ ស្តារនិងជួសជុល ប្រឡាយរងផ្ទះស្បូវប្រវែង២,០០០ ម សម្រេចលទ្ធផលបាន ១០០ %

៣- ស្ថានភាពទឹកក្នុងប្រព័ន្ធធារសាស្ត្រអូរដូនតា និងពិនិត្យស្ថានភាពស្រូវ របស់បងប្អូនប្រជាកសិករក្នុងភូមិដីស ឃុំស្ទឹងត្រង់ ដែលកំពុងប្រឈម និងកង្វះទឹកស្រោចស្រព ។

៤- ពិនិត្យភូមិសាស្ត្រ ដើម្បីរៀបចំតម្លើងម៉ាស៊ីនបូមទឹកខ្នាតធំ ៦៥ សេះ ដើម្បីអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករ ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ៕