មានវិធីជាច្រើនដើម្បីក្លាយជាអ្នកមានពីការវិនិយោគ តែវិធីមួយក្នុងចំណោម វិធីពេញនិយមបំផុតដើម្បីក្លាយជាអ្នកមាន គេតែងតែសំដៅលើការវិនិយោគអចលនទ្រព្យ។ ខាងក្រោមនេះ ជាវិធី៤ អាចក្លាយជាអ្នកមាន ក្នុងវិស័យអចលនទ្រព្យ៖

១. ដាក់ជួល

នៅពេលទិញអចលនទ្រព្យ អ្នកវិនិយោគភាគច្រើនដាក់ទីតាំងនេះដើម្បីជួលវិញភ្លាមៗដើម្បីរកលុយចេញពីការវិនិយោគរបស់ពួកគេឱ្យបានឆាប់។

២. ទុកឲ្យឡើងតម្លៃ

ប្រសិនបើអ្នកវិនិយោគអចលនទ្រព្យ សម្រេចចិត្តទិញទ្រព្យសម្បត្តិវិនិយោគដែលមានតម្លៃ៥០,០០០ ដុល្លារ នៅក្នុងទីផ្សារ (ដែលស្ថានភាពដែលសេដ្ឋកិច្ចនិងតម្រូវការលំនៅដ្ឋានល្អ)បន្ទាប់មកអចលនទ្រព្យនោះអាចមានតំលៃ ៧០.០០០ ទៅ៩០.០០០ ដុល្លារក្នុងរយៈពេល ៣ ឆ្នាំក្រោយ។

៣. ងាយស្រួលទូទាត់ប្រាក់កម្ចី

ប្រសិនបើអ្នកទិញផ្ទះឬអចលនទ្រព្យ១កន្លែង ដែលងាយស្រួលជួលចេញ។បន្ទាប់មក អ្នកអាចយកថ្លៃនៃការជួលផ្ទះនោះ ដើម្បីកាត់ថ្លៃរំលោះប្រចាំខែឬបង់ថ្លៃប្រាក់កម្ចីវិញ។នេះមានន័យថា ប្រាក់ចំណូលពីការជួល នឹងក្លាយជាទុន ដែលអាចកាត់កង ប្រាក់កម្ចីច្រើនដែលអ្នកត្រូវសងវិញ។

៤. ពង្រីកការវិនិយោគនោះ

នៅពេលដែលអ្នកមានបទពិសោធន៍ខ្លះ ក្នុងការវិនិយោគអចលនទ្រព្យលើកទី១តាមរយៈការជួល ធ្វើប្រាក់កម្ចីជាដើម នោះអ្នកអាចធ្វើដូចគ្នាចំពោះអចលនទ្រព្យទី១ ហើយក៏អាចកាន់តែមានប្រសិទ្ធភាពជាងមុន។ ទ្រព្យសម្បត្តិទីពីរនេះ នឹងផ្តល់ឱ្យអ្នកនូវប្រាក់ចំណេញទ្វេដង។ វិធីវិនិយោគជាបន្តបន្ទាប់នេះ អាចធ្វើឱ្យអ្នកមានកាន់តែលឿន តាមរយៈការវិនិយោគអចលនទ្រព្យ៕