សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖  នៅពេលបច្ចុប្បន្ននេះ  ភាគច្រើនមនុស្សតែងតែយកលុយទៅវិនិយោគលើមុខរបរផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលមានគម្រោងរៀបការថ្មីថ្មោង រាប់ទាំងអ្នកនៅលីវ  ប៉ុន្តែអ្នកជំនាញអចលនទ្រព្យ បានពន្យល់ថា អ្នកទាំងនោះគួរទិញលំនៅដ្ឋានសម្រាប់រស់ជាមុនសិន។

លោកឧញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន  KW Cambodia បានផ្តល់ជាយោបល់ថា អ្នកនៅលីវ ឬអ្នកត្រៀមរៀបការ គួរតែទិញផ្ទះសម្រាប់រស់នៅជាមុនសិនព្រោះថា ផ្ទះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគេ ក្នុងការផ្តល់នូវទីជម្រកមួយដ៏កក់ក្តៅបំផុត។ 

លោកឧកញ៉ាបន្តថា ក្នុងរយៈពេល ២ ឬ ៣ ឆ្នាំក្រោយនៅពេលមានលុយថែមទៀត យើងគួរទិញតែទិញផ្ទះបន្ថែមទៀត ដោយ ផ្ទះមួយយើងសម្រាប់រស់នៅ ហើយផ្ទះមួយទៀត យើងទុកសម្រាប់ជួល ដើម្បីទទួលបានផលចំណេញ ចឹងនៅពេលដែលយើងមានផ្ទះពីររួចហើយ យើងត្រូវបន្តទិញដីម្តងដើម្បីទុកយកលក់យកថ្លៃ បន្ទាប់មកទៀតយើងទិញខុនដូរសម្រាប់រស់នៅក្នុងកណ្តាលទីក្រុង ព្រោះបន្តិចទៀតកំណើននៃការធ្វើដំណើរនៅតាមផ្លូវមានការកកស្ទះ។

ដោយមានបទពិសោធន៍ក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ដីធ្លី លោកបណ្ឌិត គឹម ហ៊ាង ដែលជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ  Khmer  Real Estate ផងដែរ បានពន្យល់ថា “យើងទិញដីអត់មានប្រាក់ចំណូលតែទុកលក់ទើបបានចំណូល ហើយអាចវិនិយោគលើគម្រោងជាច្រើន បើកទិញផ្ទះសម្រាប់ជួលមានប្រាក់ចំណូល ហើយថែមទាំងតម្លៃបន្តឡើងពី១០ ទៅ ១៥ ភាគរយក្នុងមួយឆ្នាំថែមទៀត”។

លោក ឧកញ៉ា  បណ្ឌិត  គីម ហ៊ាង បញ្ជាក់ទៀតថា នៅពេលដែលមានលុយច្រើនអាចទិញខុនដូររស់នៅ តែជាពិសេសប្រជាពលរដ្ឋខ្មែរមួយចំនួនការយល់ដឹងពីខុនដូរនៅមានកម្រិត នៅពេលឃើញគេទិខុនដូ ពួកគាត់ទៅទិញតាមគេដែរ ។ បើទិញខុនដូគួរពិនិត្យមើលទីតាំងអោយបានច្បាស់ តើជុំវិញហ្នឹងនៅកន្លែងក្បែសាលារៀន មន្ទីរពេទ្យ ឬ នៅកន្លែងធ្វើការដែរឬទេ ព្រោះខុនដូភាគច្រើនសាងសង់នៅក្នុងកណ្តាលក្រុង៕