ភ្នំពេញ៖ គ្មានភ្ញាក់ងារណាម្នាក់ដែលហ៊ានបដិសេធថា មិនចង់ទទួលបានភាពជោគជ័យទៅលើការលក់អចលនទ្រព្យនោះទេ ជាពិសេសប្រភេទខុនដូដែលជាទំនោររបស់អតិថិជនបរទេស ក៏ដូចជាជនជាតិចិនដែលជាគោលដៅទីផ្សារហើយអាចទទួលបានកម្រៃជើងសារពីការលក់របស់ខ្លួន។
តាមរយៈការស្រាវជ្រាវរបស់បណ្តាញផ្សព្វផ្សាយអន្តរជាតិមួយ ដែលមានឈ្មោះថាJuwai.com បានកត់សម្គាល់ថា សម្រាប់ការចាប់យកអតិថិជនជាជនជាតិចិន គឺមានឱកាសច្រើនជាងអតិថិជនបរទេសដ៏ទៃទៀត ជាពិសេសអឺរ៉ុបដែលចាយលុយត្បិតត្បៀត ផ្ទុយពីអតិថិជនជាជនជាតិចិន ដែលភាគច្រើនពួកគេគឺជាក្រុមអ្នកចាយលុយច្រើនបំផុត។
សំនួរសួរថា តើអ្នកដែលជាភ្នាក់លក់គួរព្យាយាមចាប់យកអតិថិជនជាជនជាតិចិនបានដោយរបៀបណា? សូមសាកល្បងអនុវត្តតាមការណែនាំទាំង៥ចំណុចសំខាន់ៗនៅខាងក្រោមនេះ ៖
១.សុភាពរាបសា តែរឹងម៉ាំ
ជនជាតិចិនចូលចិត្តស្វែងរកទំនុកចិត្តជាមុនដើម្បីផ្តល់ឲ្យនូវអ្វីៗដែលពួកគេអាចផ្តល់បានតាមក្រោយ.ដូចនេះ ចូរព្យាយាមបង្ហាញនូវភាពរួសរាយ.និងសុភាពរាបសា ទោះបីជាអតិថិជនភាគច្រើននឹងចាប់ផ្តើមដំបូងដោយកាយវិការ ឬសំដីដែលពិបាកទទួលយកបន្តិចក្តី ប៉ុន្តែយើងនឹងបន្តផ្តោតសំខាន់តែទៅលើព័ត៌មានដែលយើង ត្រូវផ្តល់នៅក្នុងកិច្ចសន្ទនា និងចរចាគ្នាប៉ុណ្ណោះ។
២.កុំបង្ហាញព័ត៌មានទាំងអស់ក្នុងពេលកំពុងចរចា៖
អតិថិជនជនជាតិចិនព្យាយាមផ្តល់ព័ត៌មានតិចតួចបំផុតតាមដែលអាចធ្វើបាននៅក្នុងពេលជួបសន្ទនាគ្នាជាលើកដំបូង ពីព្រោះថាពួកគេចង់ស្តាប់និងមើលឃើញពី ចំណុចខ្សោយរបស់ដៃគូម្ខាងទៀត ដូចនេះក្នុងនាមជាអ្នកលក់គួរតែព្យាយាមចែករំលែកព័ត៌មានតិចបំផុតតែជាព័ត៌មានល្អៗប៉ុណ្ណោះ។
៣.ធ្វើជាមនុស្សដ៏អស្ចារ្យលើសពីអ្នកលក់ដទៃ៖
ចំណាយពេលរបស់អ្នកសិក្សារៀនសូត្របន្ថែមទៀតអំពីចរិតលក្ខណៈ និងវប្បធម៌របស់ជនជាតិចិន ឬស្វែងយល់ពីព័ត៌មានលំអិតរបស់អតិថិជនរបស់អ្នកទោះបីជាបុគ្គលផ្ទាល់ឬក្រុមហ៊ុនរបស់គេក្តី ហើយពេលខ្លះបើអាចគួរតែអញ្ជើញពួកគេទទួលទានអាហារពេលល្ងាច ឬញាំស្រាក្រហមជាដើមប្រសិនបើអ្នកគិតថាវាជារឿងចាំបាច់ និងអាចធ្វើទៅរួចដែលទស្សនៈនេះជាភាសាចិនត្រូវបានគេហៅថា Guanxi។
៤.បង្កើនការស្វែងយល់ឲ្យកាន់តែច្បាស់ ជាមួយនឹងអតិថិជនរបស់អ្នក ៖
នៅក្នុងប្រទេសចិនមនុស្សជាច្រើនបានផ្តល់តម្លៃយ៉ាងសំខាន់ចំពោះការយល់ចិត្តយល់ថ្លើមគ្នាដើម្បីឲ្យកាន់តែច្បាស់អ្វីពីបំណងប្រាថ្នា ឬការចង់បានរបស់ដៃគូរនៅក្នុងអាជីវកម្មដែលនឹងត្រូវសហការគ្នា។
៥.កុំយល់ច្រឡំថាការចរចាអ្នកជោគជ័យ
បើហត្ថលេខាមិនទាន់ត្រូវបានចុះ ឬលុយមិនទាន់ធ្លាក់ចូលកុងធនាគារ សម្រាប់ទស្សនៈមួយរបស់ចិនគឺអ្វីៗនៅតែអាចចរចា និងប្រែប្រួលគ្រប់ពេលទាំងអស់ ប៉ុន្តែអ្នកអាចចាត់ទុកថាការងារចរចារបស់អ្នកជោគជ័យនៅពេលដែលដៃគូជាជនជាតិចិននោះចាប់ផ្តើមបង្កើតប្រព័ន្ធចំណាយលុយ ឬចាប់ផ្តើមជួលមនុស្សឲ្យមកចូលធ្វើការយើងក្នុដំណាក់កាលដណបូងជាដើម៕