វិការៈអាថ៌កំបាំង, សន្តតិកម្ម, សហកម្មសិទ្ធិ, អនុបយោគ, និរាករណ៍

វិការៈអាថ៌កំបាំង៖គុណវិបត្តិឬការខូចខាតនៃវត្ថុអ្វីមួយ ដែលបានលក់ហើយ ដែលគេពិនិត្យមើលលើកដំបូងទៅ គ្មានឃើញថាវត្ថុនោះខូចខាតទេ ប៉ុន្តែពេលយកវត្ថុនោះទៅប្រើប្រាស់ ប្រើពុំកើតឡើយ។

សន្តតិកម្ម៖ ការផ្ទេរតាមច្បាប់នូវទ្រព្យរបស់អ្នកស្លាប់ឲ្យទៅអ្នករស់។មរត៌ក ឬទ្រព្យរបស់ខ្មោចដែលត្រូវបានទៅទាយាទ(អ្នកបន្តមរត៌ក)

សហកម្មសិទ្ធិ៖ កម្មសិទ្ធិតែមួយ ជារបស់ប្រជាជនច្រើននាក់។ ឧទាហរណ៍ជនច្រើននាក់រួបរួមគ្នាទិញរថយន្តមួយ។ រថយន្តនោះ ជាសហកម្មសិទ្ធិរបស់ជនទាំងឡាយដែលទិញនោះ។

អនុបយោគ៖ ការលែងប្រើតាមការលុបនូវគម្យស្ថាននៃអគារ សាធារណៈ។ នៅទីនេះច្បាប់អនុបយោគ ជាច្បាប់ដែលរំសាយពីប្រភេទទ្រព្យសម្បតិ្តមួយ ទៅជាប្រភេទទ្រព្យសម្បត្តិមួយទៀត ដូចជារំសាយពីទ្រព្យសម្បត្តិសាធារណៈ មកជាសម្បត្តិឯកជនរបស់រដ្ឋ។

និរាករណ៍៖ ការលុបចោលលែងឲ្យប្រើច្បាប់នោះតទៅទៀត៕