ភាពខ្ជិលច្រអូសកើតមានចំពោះមនុស្សគ្រប់រូប គ្រាន់តែតិចឬច្រើន​ ​តើភាពខ្ជិលនេះ ពិតជារឿងអាក្រក់ ឬភាពខ្ជិលអាចអោយយើង​ទទួល​បាន​ជោគជ័យ​ជាងធម្មតា​?
The Indian Express

ជា​ការពិត​ណាស់​, មនុស្ស​ខ្ជិល​ជាច្រើន​សម្រេច​បាន​នូវ​ភាព​ជោគ​ជ័យ​យ៉ាង​ធំធេង​។ ឧទាហរណ៍​ ​លោក វីនស្ដុន-Winston Churchill - នៅ​ឯ​សាលា​ គាត់​ទទួលបាន​លទ្ធផលអន់បំផុត​ ​និង​មិនបានចូលមហាវិទ្យាល័យ​​ផងតែបាន​ក្លាយ​​​ជា​អ្នក​នយោបាយ​ដ៏​ខ្លាំង​។ លោក Carl Marks ជាមនុស្សដែលមិន​ចង់​ទៅ​ធ្វើ​ការ តែ​លោក​បាន​បន្សល់នូវ​ទស្សនៈ​សម្រាប់​ពិភពលោក​ទាំងមូល​។ មនុស្ស​អស្ចារ្យ​ ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែលអ្នកមិន​គួរ​ឱ្យ​ជឿ​ថាជា​មនុស្ស​ខ្ជិល​​រួម​មានលោក​ Albert Einstein​ លោក ញូ​តុ​ន​ និងលោក Picasso​ ជាដើម​។

ទោះ​ជា​យ៉ាង​ណា​ ពួក​គេ​សម្រេច​បាន​នូវ​ភាព​ជោគ​ជ័យដែល​មិន​គួរ​ឱ្យ​ជឿ ​និង​ក្លាយ​​​ជាមនុស្សដែល​គេ​ស្គាល់​ទូទាំង​ពិភពលោក​ ដែល​បង្ហាញ​ថា ​មនុស្ស​ខ្ជិល​ពិត​ជា​អាច​ទៅបាន​ឆ្ងាយ​និង​ភាពខ្ជិល​ អាច​ជា​គុណ​ប្រយោជន៍​យ៉ាង​ខ្លាំង​។ ខាងក្រោម​នេះ​ ជា​ហេតុ​ផល​មួយ​ចំនួន ​ដែល​មនុស្ស​ខ្ជិល​​ទំនង​ជា ទទួល​បាន​ជោគជ័យច្រើន ​។ 

​១. មានគំនិតច្នៃ​ប្រឌិត

មនុស្ស​ខ្ជិល​ មាន​ការ​ច្នៃ​ប្រឌិតខ្ពស់​ក្នុងការ​រៀបចំ​ការងារ​របស់​ខ្លួន​។ ពួកគេ​មិន​ចាំបាច់​ខ្ជះខ្ជាយ​ពេល​វេលា​ លើ​រឿង​ដែល​មិន​ចាំបាច់ និងមានភាព​តឹង​រឹង​ក្នុងដំណើរការឡើយ។ បុគ្គលិក​ខ្ជិល​តែង​តែ​ស្វែង​រក​វិធី​ប្រើ​ និង​បង្កើន​ប្រសិទ្ធភាពការងារដែលច្រំដែល​​។

មនុស្ស​ខ្ជិល​តែង​តែ​ព្យាយាម​​ធ្វើ​ឱ្យ​ជីវិត​ងាយ​ស្រួល​។មនុស្ស​ដែល​ខ្ជិល​ចូកដី - ពួក​គេ​បាន​បង្កើត​ម៉ាស៊ីន​ជីក​មួយ​។ ពួក​គេ​​ខ្ជិល​លាង​សំអាតពួក​គេក៏​បាន​បង្កើត​ជា ម៉ាស៊ីនបូមធូលី​។ ប្រហែល​ជា​មនុស្ស​ខ្ជិល​គឺជា​អ្នក​ដែល​បាន​បង្កើត​សម្ភារៈថ្មីៗ សម្រាប់ពិភពលោកនេះ។

២. គំនិតបែបសហគ្រិន

ជា​ញឹកញាប់​មនុស្ស​ខ្ជិល​មាន​គំនិតបែបសហគ្រិនច្រើន​។ ពួក​គេ​មាន​គំនិត ​និង​គម្រោង​ការ​ជា​ច្រើន ​ដោយគំនិត​របស់​ពួក​គេនឹងតត្រូវយកអ្នកឆ្លាតមកប្រើ ដោយមិនមានការ​ទទួល​ខុសត្រូវលើការងារច្រើន​ហួសហេតុ​។វា​ជា​ការ​សំខាន់​សម្រាប់​ពួក​គេ​ ធ្វើឱ្យមានភាពរីករាយក្នុងដំណើរការនៃការងារ និង​មានការ​ធានាលទ្ធផល​មួយ​នៅ​ចុង​បញ្ចប់​។ 

៣. ដឹង​​​ពេលដែលត្រូវសម្រាក

អ្វី​ដែល​សំខាន់​បំផុត​គឺដឹង​ថា​នៅ​ពេល​ណាដែលត្រូវសម្រាក​។ ការដែលប្រើ​ថាមពល​កាន់​តែ​ច្រើន​ ​អ្នកនឹង​សល់ថាមពលកាន់តែតិច​ដើម្បី​បំពេញ​ផែន​ការ​ធំ​។ ការដាក់សំពាធលើខ្លួនឯង​គ្រប់ពេល នឹងកាន់តែឆាប់ចាស់ ការ​ចងចាំ​ក៏ធ្លាក់​ចុះ​លឿន​។ក្រៅពី​នេះ​ អ្នក​វិទ្យា​សា​ស្ដ្រ​មួយ​ចំនួន​គិត​ថា ​ប្រសិន​បើ​អ្នក​ដើរយប់ ​ក្រោក​ឡើងពីព្រលឹម​និង​​ធ្វើ​លំ​ហាត់ប្រាណ​ វាមាន​ឥទ្ធិពល​អាក្រក់ដល់សុខភាព ​ជា​ពិសេស​បន្ទាប់​ពី​អ្នក​អាយុ៤០ឆ្នាំ។ ដូច្នេះ​មនុស្ស​ខ្ជិល​ សម្រាក​ និង​រក្សា​ការ​ខ្ជិលជានិច្ច​។

៤. មាន​ភាព​ធូរ​ស្រាល

មនុស្ស​ខ្ជិល​ មិន​ប្រញាប់ប្រញាល់​អ្វី​គ្រប់​យ៉ាង​ ហើយ​មិន​លោត​ពី​រឿង​មួយ​ទៅ​មួយ​ផ្សេង​ទៀត​គ្រប់ពេល ។ ពួក​គេ​បាន​យក​ពេល​វេលា​ធ្វើការងារពីមួយទៅមួយ​។ខណៈ​ដែល​អ្នកខ្លះភ័យ​ស្លន់ស្លោ នោះ​ការយក​ចិត្ត​ទុក​ដាក់​នឹងទទួលបានការ​រំខាន ​និងបំពេញភារកិច្ចមិនបានពេញលេញ​។ផ្ទុយមកវិញ មនុស្ស​ខ្ជិល​មាន​ការ​ព្រួយ​បារម្ភ​តិច​តួច ​និង​ធ្វើ​ការ​ងារ​របស់​ខ្លួន​បានយ៉ាង​ស្ងប់​។

៥. ​ដឹង​គោលដៅ​

មនុស្ស​ខ្ជិល​ដឹង​ពី​របៀប​កំណត់​អាទិភាព​និង​ការ​ផ្តោ​ត​លើ​គោលដៅ​ផ្ទាល់ខ្លួន​ ដោយមិនយកគំនិតរបស់​អ្នក​ដទៃ​។ពួក​គេ​គឺ​គ្រាន់​តែ​ខ្ជិល​ពេក ​ក្នុងយក​ចិត្ត​ទុក​ដាក់​ដល់​​អាទិភាព​នៃគំនិតរបស់​អ្នកដទៃ​ដូច្នេះ​ពួក​គេ​បាន​ផ្តោ​ត​ជា​សំខាន់​នៅ​លើ​គំនិតរបស់​ពួក​គេ​ផ្ទាល់​។ក្រៅ​ពី​នេះ​ពួក​គេ​បាន​ចំណាយ​ពេល​វេលា​​តិច ​ដើម្បីសម្រេច​បាន​គោល​ដៅ​ និងមាន​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បន្ធូរ​អារម្មណ៍​​។

៦. ខ្ជិលប៉ុន្តែឆ្លាត

វា​ពិត​ជា​ត្រូវការ​​គំនិតដ៏​អស្ចារ្យ​សម្រាប់អ្នកដែលខ្ជិលធ្វើការ​។ ពួកគេចំណាយពេលមិនធ្វើអ្វីសោះមួយរយៈ ​ហើយ​បន្ទាប់​មក​បំពេញ​ភារកិច្ច​ទាំង​អស់​នោះអោយ​ទាន់ពេល​វេលា​។ បុគ្គលិក​អាច​ឆ្លាតឬល្ងង់​ អាចខ្ជិល​ឬ​ប្រុងប្រយ័ត្ន​។ប្រសិន​បើ​អ្នក​​ឆ្លាត​ហើយ​ខ្ជិល​ អ្នក​ប្រហែល​ជា​ ​បុ​គ្គ​លិ​ក​ដែល​មាន​ប្រសិទ្ធិ​ភាព​ច្រើន​បំផុត​នៅ​ក្នុង​ក្រុមហ៊ុន​​។

៧. ​ប្រើ​ប​ច្ចេ​ក​វិទ្យា​

បច្ចុប្បន្ន ​មាន​កម្មវិធីនិងឧបករណ៍ជាច្រើន​ដែល​អាច​ឱ្យ​យើង​បំពេញការងារបាន​លឿន​។ មនុស្ស​ខ្ជិល​ដឹង​អំពី​រឿង​ទាំងអស់​នោះ​ ហើយ​ប្រើ​វាធ្វើ​ភារកិច្ចបាន​ឆាប់​រហ័សជាងមុនពីរបីដង​។ឧទាហរណ៍​ ការប្រើ​ Google Doc​, Dropbox អាចផ្តល់​ឱ្យ​អ្នកគ្រប់គ្នាចូល​ដំណើរការ​ដើម្បី​ទាញឯកសារបានយ៉ាងឆាប់រហ័ស ដូច្នេះគេ​អាច​​កែតម្រូវ​ឯកសារក្នុងពេលតែមួយបាន​។ នោះ​អាច​នឹង​ងាយស្រួល​ក្នុង​​ដំណើរ​ការ​ការងារសន្សំពេលវេលាបានច្រើន និង​អាចឱ្យ​ពួក​គេ ក្លាយ​​​ជា​មនុស្ស​ខ្ជិល​បាន​យូរ​បន្តិច​៕