វាមិនអាចទៅរួចទេ ដែលត្រូវរៀនអ្វីគ្រប់យ៉ាង ត្រូវដឹងអំពីនរណាម្នាក់ពេលជួបដំបូង លុះត្រាតែអ្នក មាន ញ្ញាណពិសេស។ ប៉ុន្តែមានសំណួរមួយចំនួន ដែលអ្នកអាចសួរដែលនឹងផ្ដល់ឱ្យអ្នកកាន់តែជ្រៅ នូវរូបភាពត្រឹមត្រូវ បន្ថែមទៀតពីនរណាម្នាក់។

ជាការពិតណាស់ សំណួរសាមញ្ញដូចជា "តើអ្នកទើបមកទីនេះឬ?" ក្នុងកំឡុងកម្មវិធីមួយ ឬថា" ហេតុអ្វីបានជាអ្នក លាឈប់ពីការងារចាស់?" នៅក្នុងការសម្ភាសន៍ការងារ ទំនងជានឹងផ្តល់ ព័ត៌មានចាំបាច់ឱ្យអ្នកមួយចំនួន។ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ទេ ពួកគេមិនបានប្រាប់អ្នក អំពីបុគ្គលិកលក្ខណៈគេនោះទេ។

ខាងក្រោមនេះ ជាសំណួរ រចនាឡើងមិនត្រឹមតែផ្តល់ព័ត៌មានឱ្យអ្នកដោយផ្ទាល់ ពីមនុស្សដែលអ្នកទើបជួប និយាយដំបូង ប៉ុន្តែជាការយល់ដឹងស៊ីជ្រាលជ្រៅអំពីបុគ្គលិកលក្ខណៈរបស់គេទាំងមូល:

១. តើអ្នករៀបរាប់ពីខ្លួនឯងយ៉ាងម៉េច?

គោលដៅ គឺដើម្បីឲ្យមនុស្សម្នាក់ បង្ហាញពីបុគ្គលិកលក្ខណៈរបស់គាត់តាមរយៈមធ្យោបាយធម្មតា ដូច្នេះ សំណួរនេះ អាចជាផ្លូវកាត់បន្តិច។

ការសួរថា "តើអ្នករៀបរាប់ខ្លួនឯងយ៉ាងម៉េច?"ល្អជាង " តើបុគ្គលិកលក្ខណៈ របស់អ្នកមានអ្វីខ្លះ?" ឬ " តើមនុស្សភាគច្រើនគិតអ្វីពីអ្នក? "

អ្នកត្រូវយកចិត្តទុកដាក់ ពីចម្លើយ សម្លេង និងរបៀបដែលគាត់ឆ្លើយគាត់អាចជាមនុស្សឆ្លាត ខ្មាស់អៀន ឬមានចិត្ដសុភាពរាបសារ មានភាពកក់ក្ដៅ ជាមនុស្សដែល ចូលចិត្តរីករាយជាដើម ។

២. ស្នាដៃធំបំផុត របស់អ្នកគឺអ្វី?

សំណួរនេះ អាចឲ្យអ្នកចូលដល់ ចំនុចសំខាន់ពីនរណាម្នាក់និងទាញទៅរកសាច់រឿង អំពីបុគ្គលិកលក្ខណៈរបស់គេ។ ដំបូង វាបង្ហាញពី អ្វីដែលចាប់អារម្មណ៍បំផុតរបស់បុគ្គលនេះ ដូច្នេះ តើគាត់ឆ្លើយតបជាមួយនឹងស្នាដៃ ដោយលក្ខណៈជាជំនាញវិជ្ជាជីវៈ ឬផ្ទាល់ខ្លួន?

តើសមិទ្ធផលនេះ កើតឡើងបានយ៉ាងម៉េច និងចំណាយពេលយូរប៉ុណ្ណា? បន្ថែមលើនេះ អ្នកអាចទាញ ជាសំណួរដែលពាក់ព័ន្ធ នឹងជោគជ័យ បន្តទៀត នោះអ្នកនឹងដឹងកាន់តែជ្រៅ។

៣. ថ្មីនេះ តើអ្នកបានអានសៀវភៅល្អទេ?

ចម្លើយ អ្នកនឹងទទួលបាននៅទីនេះ មានភាពខុសគ្នាខ្លាំង។ជាដំបូង សូមកត់សម្គាល់ ពីភាពខុសគ្នារវាងអ្នកអាន និងអ្នកមិនអាន។ អ្នកនឹងជួបមនុស្សម្នាក់ដែលនឹងទទួលស្គាល់ ម្តងម្កាលថា "ខ្ញុំមិនបានអានសៀវភៅ" ប៉ុន្ដែជាញឹកញាប់ ក្នុងចំណោមអ្នកដែលមិនអានអ្នកនឹងរកឃើញការស្ទាក់ស្ទើរ និងចំណាយពេលយូរបន្តិច មុនពេលកេលើកឡើងពីសៀវភៅ ឬនិយាយពី ការរៀននៅសកលវិទ្យាល័យវិញ ។

តាមរយៈចម្លើយ អ្នកនឹងរកឃើញ មនុស្សដែលចូលចិត្តអានប្រលោមលោក អាជីវកម្ម អក្សរសាស្ត្រ ឬការអភិវឌ្ឍន៍ខ្លួនឯង ។ល។

៤. អ្វីជាក្តីសុបិន្តរបស់អ្នក?

ក្ដីសុបិនកាន់តែធំ គឺកាន់តែល្អ។ មិនមែនសួរថាតើអ្នកចង់បាន បានតួនាទីអ្វីបន្ទាប់ពីនេះ? ឬ តើក្នុងរយៈពេលប្រាំឆ្នាំទៅមុខអ្នកអាចក្លាយជាអ្វី? ប៉ុន្តែ តើអ្វីជាក្ដីសុបិនរបស់អ្នក?ជាការបង្ហាញពី គោលបំណង ដែលគេចង់បាន និងអាចបង្ហាញពីឆន្ទះ ក្នុងការខិតខំប្រឹងប្រែងប្រកបដោយការច្នៃប្រឌិត។

មិនថាចម្លើយយ៉ាងណានោះទេ អ្នកអាចដឹងថា តើគេធ្លាប់បានគិតពីគោលបំណង ក្ដីសុបិន ឬមិនដែលបានគិតសោះ។

៥. តើនរណាជាបុគ្គលគំរូរបស់អ្នក?

ចម្លើយ គេអាចនឹងរៀបរាប់ពី សមាជិកគ្រួសារ ឬនរណាម្នាក់ដែលពួកគេបានស្គាល់នៅក្នុងជីវិត អាចជាតារា ជាសហគ្រិន ឬអ្នកនយោបាយ ដែលទទួលបានជោគជ័យក្នុងជីវិត។

អ្នកត្រូវយល់ថា តើម្នាក់នោះ មានបុគ្គលិកលក្ខណៈ យ៉ាងដូចម្ដេចមានការតស៊ូប៉ុណ្ណា ដែលអាចក្លាយជាបុគ្គលគំរូ បាន? ដើម្បីអាចទាញទៅរកបុគ្គលិកលក្ខណៈរបស់បុគ្គលដែលអ្នកជួប។

សរុបមក សំណួរទាំងនេះ អាចជាការចម្លែកបន្ដិច ពេលជួបមនុស្សជាលើកដំបូងប៉ុន្តែបើចង់ឲ្យបាន ទំនាក់ទំនងថ្មីពិតប្រាកដ អ្នកត្រូវតែហ៊ានសួរ។ តើមនុស្សនោះ មានប្រតិកម្មយ៉ាងណាក្នុងការផ្លល់ចម្លើយ និងរបៀបដែលគេរៀបឃ្លាឆ្លើយ នោះ នឹងអាចបង្ហាញពី ប្រភេទនៃមនុស្សម្នាក់ដែលកំពុងឈរនៅចំពោះមុខអ្នក។

ស្គាល់មនុស្សកាន់តែច្រើន អ្នកនឹងមានឱកាស កាន់តែច្រើនក្នុងជីវិត៕