ចូរសុបិនឲ្យធំ។ គ្រាន់តែមានក្ដីសុបិនធំជាថាមពលដើម្បីផ្លាស់ប្ដូរជីវិតរបស់យើងបាន។

អាថ៌កំបាំងដំបូងបង្អស់របស់អ្នកដែលសាងខ្លួនឯងជាសេដ្ឋីបានគឺសាមញ្ញបំផុត ដោយផ្ដើមពីការមាន ក្ដីសុបិនឲ្យធំ សាកល្បងខ្លួនឯងដោយក្ដីស្រមៃឲ្យខ្លួនឯងមានការស្រមើលស្រមៃ ពីបែបបទនៃជីវិត ដែលអ្នកចង់បាន។ គិតពីចំនួនលុយដែលអ្នកចង់រកឲ្យបាននិងដាក់ក្នុងធនាគារ។

           មនុស្សដែលអស្ចារ្យផ្ដើមដោយក្ដីស្រមៃលើអ្វីដែលធំ និងខុសពីអ្វីដែលពួកគេមានថ្ងៃនេះ។ ស្រមៃថាអ្នកអាចធ្វើបាន អ្នកនឹងមានអ្វីៗ និងធ្វើអ្វីក្នុងជីវិត ដោយគ្មានដែនកំណត់។ ស្រមៃថាអ្នកមានពេលវេលា ការសិក្សា បទពិសោធន៍ លុយកាក់ មិត្តភក្ដិ និងគ្រប់យ៉ាងជាច្រើនទៀត។បើអ្នកដឹងថា សក្ដានុពលរបស់អ្នកគ្មានដែនកំណត់នោះតើអ្នកចង់កសាងជីវិតបែបណាសម្រាប់ខ្លួនអ្នក និងគ្រួសារអ្នក?

           ការគិតបែបនេះមានថាមពល និងហុចផលមិនគួរឲ្យជឿមកលើចិត្តនិងឥរិយាបទរបស់អ្នក។ បង្កើតទស្សនៈវិស័យមួយសម្រាប់ខ្លួនអ្នកសម្រាប់អនាគតរយៈពេលវែង។ កាន់តែមានទស្សៈវិស័យច្បាស់លាស់ពី សុខភាព  សេចក្ដីសុខ និងភាពចម្រុងចម្រើននោះអ្នកនឹងកាន់តែខិតជិតដល់គោលដៅនោះ។ បង្កើតជារូបភាពក្នុងការគិតមួយពីកន្លែងដែលអ្នកចង់ទៅ អ្នកនឹងកាន់តែវិជ្ជមានលើអនាគត មានកម្លាំងជម្រុញទឹកចិត្តនិងមានការតាំងចិត្តកាន់តែខ្ពស់ក្នុងការធ្វើឲ្យវាក្លាយជាការពិត។

           ប្រសិនបើអ្នកប្រាកដថាទទួលបានជោគជ័យលើគោលដៅមួយរបស់អ្នក ធំឬតូច វែងឬខ្លី តើនោះជាអ្វី តើអ្នកហ៊ានធ្វើវាទេ?បើអ្នកដឹងថាអ្នកមិនអាចបរាជ័យ តើអ្វីជាគោលដៅរបស់អ្នក? មិនថាអ្វីក៏ដោយ ចូរសរសេរវាទុកហើយចាប់ផ្ដើមស្រមៃក្នុងចិត្តថា អ្នកបានសម្រេចគោលដៅនេះ។ ងាកមកក្រោយបន្តិចមើលម្ដងទៀតថា អ្នកឈរកន្លែងណា ឈានជើងយ៉ាងដូចម្ដេច ត្រូវធ្វើអ្វីខ្លះ រាប់អានអ្នកណាឈប់ទាក់ទងអ្នកណា ? ចុះបើជីវិតអ្នក ប្រសើរគ្រប់រូបភាព អ្នកគួរធ្វើអ្វីផ្សេងទៀត?មិនថាជាអ្វីក៏ដោយ សូមចាប់ផ្ដើមឈានជំហ៊ានទី១ ពីថ្ងៃនេះ។

           មានក្ដីស្រមៃធំជាចំនុចចាប់ផ្ដើមនៃការជម្នះគោលដៅ សេរីភាពខាងហិរញ្ញវត្ថុ។ នេះជា ហេតុផលមួយដែលអ្នកដទៃមិនអាចជោគជ័យ​ដោយគ្មានក្ដីស្រមៃធំ។គេមិនដែលបានចាប់ផ្ដើមគិតពីគោលដៅ ចំណាយលើសអ្វីដែលគេរកបានប៉ុន្ដែពេលដែលអ្នកមានក្ដីស្រមៃធំ ភាពជោគជ័យផ្នែកហិរញ្ញវត្ថុអ្នកចាប់ផ្ដើមផ្លាស់វិធីដែលអ្នកមើលឃើញខ្លួនឯង ធ្វើអ្វីខុសពីមុន បន្តិចម្ដងៗរហូតទាល់តែទិសដៅទាំងមូលនៃជីវិតអ្នកមានភាពប្រសើរឡើង៕

អត្ថបទប្រែសម្រួល Brian Tracy :  21 Success Secrets of Self-Made millionaires