សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នកដឹងទេថាការស្តាប់ចម្រៀងខ្លាំងៗអាចធ្វើឱ្យត្រចៀកអ្នកខូចនិងមានបញ្ហាបាន។​ សំឡេងអាចជាកត្តាចម្បងដែលធ្វើឱ្យការស្តាប់របស់អ្នកមានគ្រោះថ្នាក់នាពេលអនាគត។ បច្ចុប្បន្ន មនុស្សវ័យក្មេងកាន់តែច្រើនឡើងៗ កំពុងបង្ហាញសញ្ញានៃការបាត់បង់ការស្តាប់ មនុស្សជាច្រើនមានបញ្ហា​ថ្លង់ដែលបណ្តាលមកពីការប៉ះពាល់ម្តងហើយម្តងទៀតចំពោះសំឡេងឮខ្លាំងៗ។

ប្រសិនបើអ្នកកំពុងតែព្រួយបារម្ភអំពីបញ្ហារនេះ អ្នកអាចសាកល្បងវិធីសាមញ្ញៗមួយចំនួនដើម្បីកាត់បន្ថយហានិភ័យនេះ​បាន​ដូច​ខាង​ក្រោម៖

១. បន្ថយសំឡេង

និយាយដោយស្មោះត្រង់វាងាយស្រួលណាស់គឺ​គ្រាន់តែបន្ថយសំឡេងដែលចេញមកពីកាស។ ដូចគ្នានេះផងដែរប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចទទួលបានកម្រិតសំឡេងទាបគ្រប់គ្រាន់ទេ សូមពិនិត្យមើលដើម្បីឱ្យប្រាកដថាកាសរបស់អ្នកមិនមានឧបករណ៍បញ្ជាកម្រិតសំឡេងដាច់ដោយឡែក។

២. ពាក់កាសក្ដោបត្រចៀក កុំប្រើកាសញាត់ក្នុងត្រចៀក

ទោះបីជាវាទាំងពីរត្រូវបានប្រើជំនួសគ្នាក៏ដោយ កាសក្ដោបត្រចៀកនិងកាសញាត់ក្នុងត្រចៀកពិតជាមិនដូចគ្នាទេ។ "កាសញាត់ក្នុងត្រចៀក"សំដៅទៅលើឧបករណ៍តូចៗដែលជាធម្មតាធ្វើពីស៊ីលីកុន ឬប្លាស្ទិករឹងសម្រាប់ដាក់ចូលក្នុងត្រចៀករបស់អ្នក។ រីឯកាសក្ដោបត្រចៀកជាប្រភេទឧបករណ៍ដែលជាធម្មតាគ្របដណ្ដប់លើត្រចៀកទាំងមូល ដូច្នេះចម្ងាយពីសំឡេងទៅត្រចៀកអាចមានតិចតួចបំផុត ហើយវាចាំបាច់ណាស់ក្នុងការប្រើរយៈពេលវែង។

៣. សម្រាកការស្តាប់

ប្រសិនបើវិធីខាងលើមិនមែនជាជម្រើសសម្រាប់អ្នកទេ អ្វីដែលអ្នកគួរធ្វើគឺឈប់សម្រាកពីការស្ដាប់របស់អ្នក។ វាអាចជួយឱ្យត្រចៀកអ្នកបានធូរស្បើយខ្លះដែរ។ ពេលដែលអ្នកស្តាប់តន្ត្រី​កាន់តែយូរ ឱកាសនៃការបំផ្លាញត្រចៀករបស់អ្នកកាន់តែខ្ពស់។ សូមព្យាយាមសម្រាក ៥ នាទីរៀងរាល់ ៣០​នាទី ឬសម្រាក ១០ នាទីរៀងរាល់ ៦០ នាទី។

៤. កំណត់បរិមាណសំឡេង

ឧបករណ៍មួយចំនួនអនុញ្ញាតឱ្យអ្នកកំណត់កម្រិតសំឡេងផ្ទាល់ខ្លួននៅក្នុងការកំណត់។ សូមពិនិត្យការកំណត់នៃឧបករណ៍របស់អ្នក ឬសៀវភៅណែនាំ ដើម្បីរកមើលថាតើអ្នកអាចកំណត់កម្រិតសំឡេងបានដែរឬទេ៕