១.ដាក់ទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវ

តាមន័យហុងស៊ុយទូរទស្សន៍តំណាងឱ្យធាតុដែក ចំណែកបន្ទប់ទទួលភ្ញៀវតំណាងឱ្យធាតុដី ហើយអំឡុងពេលកំពុងបើកទូរទស្សន៍នឹងបញ្ចេញកម្ដៅដែលតំណាងឱ្យធាតុភ្លើងទៅវិញ។ តាមក្បួនហុងស៊ុយនេះធាតុភ្លើងឱ្យកំណើតដល់ធាតុដី ធាតុដីឱ្យកំណើតដល់ធាតុដែក ដូច្នេះហើយទើបអ្នកគួរដាក់ទូរទស្សន៍ក្នុងបន្ទប់ទទួលភ្ញៀវដើម្បីទាក់ទាញសំណាងល្អៗ។

ស្របពេលជាមួយគ្នានេះដែរ ការដាក់ទូរទស្សន៍នៅបន្ទប់ទទួលភ្ញៀវក៏អាចជួយបង្កើតសំឡេងអ៊ូអរក្នុងបរិវេណនោះដើម្បីទាក់ទាញភ្ញៀវមកលេង ក៏ដូចជាទីកន្លែងដ៏សុខុដុមរមនាសម្រាប់គ្រួសារទាំងមូល។

២. កុំដាក់ទូរទស្សន៍ក្នុងបន្ទប់គេង

យោងតាមន័យវិទ្យាសាស្ត្រ ការដាក់ទូរទស្សន៍ក្នុងបន្ទប់គេងងាយនឹងបង្កផលប៉ះពាល់អាក្រក់ដល់សុខភាព ព្រោះកម្ដៅវិទ្យុសកម្ម និងរលកអេឡិចត្រូម៉ាញេទិកធ្វើឱ្យអ្នកមានអារម្មណ៍គេងមិនស្កប់ កាត់បន្ថយសមត្ថភាពចក្ខុនិងប៉ះពាល់ដល់សរសៃប្រសាទ រួមទាំងខួរក្បាលផងដែរ។

ចំណែកនិយាយពីរឿងហុងស៊ុយវិញ បន្ទប់គេងតំណាងឱ្យធាតុដីចំណែកទូរទស្សន៍តំណាងឱ្យធាតុដែកដែលទាំងពីរនេះមិនត្រូវគ្នាឡើយ។ ដូច្នេះវានឹងធ្វើឱ្យអ្នកគេងក្នុងបន្ទប់នោះចេះតែមិនស្រួលខ្លួនអស់កម្លាំង ទោះបីគេងច្រើនម៉ោងក្ដី។ ​វាអាចធ្វើឱ្យម្ចាស់បន្ទប់ជួបការលំបាកក្នុងដំណើរការការងារ។​

មិនតែប៉ុណ្ណោះ នៅពេលទូរទស្សន៍កំពុងបើកវាក៏ភាយកម្ដៅវិទ្យុសកម្មដែលបង្កើនធាតុភ្លើងនឹងបណ្ដាលឱ្យម្ចាស់បន្ទប់ឆាប់ខឹង ឆេវឆាវ។ មួយវិញទៀតអេក្រង់ទូរទស្សន៍ប្រៀបដូចជាកញ្ចក់ ដែលក្នុងរយៈពេលយូរទៅវានឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុក ឆាប់កើតរឿងរ៉ាវថែមទៀតផង។

៣.កុំដាក់ទូរទស្សន៍នៅកន្លែងខ្ពស់ខ្លាំងពេក

យោង​តាមអ្នកជំនាញហុងស៊ុយ អ្នកដែលអង្គុយមើលទូរទស្សន៍លើកៅអី​នឹងក្លាយជាភ្នំខ្ពស់ខណៈដែលទូរទស្សន៍នឹងត្រូវបានគេចាត់ទុកថាជាទឹក។ ដូច្នេះប្រសិនបើអ្នកដាក់ទូរទស្សន៍ខ្ពស់ពេក វាអាចប៉ះពាល់ហុងស៊ុយរបស់អ្នកយ៉ាងងាយ ដែលចេះតែបង្កជា​ជម្លោះក្នុងគ្រួសារក៏ដូចជាទំនាក់ទំនងសង្គមផ្សេងៗទៀត​មិនចុះសម្រុងគ្នា៕