ប្រទេសវៀតណាម៖ សាខា Starbucks នៅក្នុង​ទីក្រុង​ហាណូយ​ ប្រទេសវៀតណាម នឹងបិទ ក្រោយពីដំណើរការបាន​ប្រាំបី​ឆ្នាំ​។ នេះជាទីតាំងទី៣ ដែលត្រូវបិទ បន្ទាប់​ពី​ការ​បិទ​ទីតាំង​ចំនួន​ពីរ​ក្នុង​ប្រទេស​វៀតណាម​កាលពី​ឆ្នាំមុន។

ក្រុមហ៊ុនបាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា ហាង Starbucks សាខា Lan Vien ក្នុងស្រុក Hoan Kiem នឹងដំណើរការត្រឹមថ្ងៃទី 30 ខែមិថុនា។ កាល​ពី​ឆ្នាំ​មុន ហាង​កាហ្វេ​បាន​បិទ​ហាង​សាខា​នៅ​ស្រុក Hoan Kiem និង​មួយ​ទៀត​នៅ​សង្កាត់ 1 នៃ​ទីក្រុង​ហូជីមិញ។

លោក Patricia Marques នាយកប្រតិបត្តិនៃក្រុមហ៊ុន Starbucks ប្រទេសវៀតណាម បាននិយាយកាលពីដើមឆ្នាំថា ក្រុមហ៊ុនកំពុងជួបបញ្ហាប្រឈមក្នុងការពង្រីកចំនួនហាងនៅក្នុងប្រទេសវៀតណាម ដោយសារតែមានការលំបាកក្នុងការចរចាតម្លៃជួល។ ក្រុមហ៊ុននឹងបន្តពង្រីកនៅក្នុងប្រទេសវៀតណាម ដោយផ្តោតលើតំបន់ជាយក្រុងវិញ។

អតិថិជនមានទំនោរក្នុងការបញ្ជាទិញដោយផ្ទាល់កាន់តែច្រើន ក្រុមហ៊ុននឹងពិចារណាបើកជាហាងតូចៗដែលអតិថិជនអាចមកយកភេសជ្ជៈបានភ្លាមៗ។

ហាងកាហ្វេ Starbucks មាន​ហាង​ចំនួន 78 នៅ​ទូទាំង​ប្រទេសវៀតណាម ខណៈ​គូប្រជែង​ដូចជា ហាង Highlands Coffee មាន 500សាខា និងហាង The Coffee House មាន 156សាខា៕ VnExpress