លោក Warren Buffett ទោះជាបច្ចុប្បន្នមានវ័យ៨៩ឆ្នាំក៏ដោយ ក៏គាត់នៅរក្សាកេរ្ដិ៍ឈ្មោះថា ជាអ្នកវិនិយោគជើងចាស់ដ៏ល្បីល្បាញ លើទីផ្សារភាគហ៊ុន និងទទួលបានជោគជ័យម្នាក់ នៅសហរដ្ឋអាមេរិកដែលបច្ចុប្បន្ន គាត់មានទ្រព្យសម្បត្តិលំដាប់កំពូលជាង 73ពាន់លានដុល្លារអាមេរិក (ឆ្នាំ ២០២០) និងជាអគ្គនាយកក្រុមហ៊ុន Berkshire Hathaway ។

លោក Warren Buffett បានលើកពីវិធាន ២ដែល គាត់យកមកប្រើ៖

  • វិធានទី១៖ មិនត្រូវឲ្យខាតលុយ។
  • វិធានទី២៖ កុំភ្លេចវិធានទី១។

ក្នុងការរកស៊ី ឬការវិនិយោគលើអ្វីមួយក៏ដោយ ដែលធ្វើឱ្យអាជីវកម្មរបស់អ្នកខាតបង់លុយកាក់ គឺជារឿងមិនល្អនោះទេ ដែលគួរធ្វើនោះទេ។ ប្រសិនបើអ្នកបានប្រើយុទ្ធសាស្ត្រ ដោយឆ្លងកាត់ដំណាក់កាល និងពិសោធន៍ជាច្រើនហើយក៏ដោយ បើវានៅតែមិនដំណើរការល្អទៅមុខ ដូចអ្នករំពឹងទុក អ្នកគួរតែគិតពីការបោះបង់វាចោល។ នេះជាការណែនាំរបស់លោក៕

រូបភាពពី CNBC