រូបលោក លី ភរិយា និងកូនស្រី (រូបភាពពី Korea Now)

លោក លីគុនហេ (Lee Kun-hee) ដែលមានវ័យ ៧៨ឆ្នាំទៅហើយនោះ មានទ្រព្យសរុប ១៨,៨ពាន់លានដុល្លារ(ត្រឹមថ្ងៃ ២៧ ខែកក្កដា ២០២០នេះ) គាត់គឺជាប្រធានក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេរបស់កូរ៉េដែលមានឈ្មោះថា SAMSUNG Group ដែលល្បីល្បាញខាងផ្នែកផលិតគ្រឿងអេឡិចត្រូនិចនិងទូរសព្ទស្មាតហ៊្វូន។

ក្រុមហ៊ុនSAMSUNG GROUPមានក្រុមហ៊ុបបុត្រសម្ព័ន្ធជាច្រើន មិនត្រឹមតែផលិតគ្រឿងអេឡិចត្រូនិក ទូរសព្ទដៃផលិតគ្រឿងអេឡិចត្រូនិកប៉ុណ្ណោះទេថែមទាំងមានជាសួនកម្សាន្ត ក្រុមហ៊ុនធានារ៉ាប់រង និងផ្សេងៗទៀតជាច្រើនផងដែរ។

លោក លី គុនហេ គឺជាកូនប្រុសពៅ របស់ស្ថាបនិកក្រុមហ៊ុនសាមសុងគ្រុបលោក លី ប៊ូជុល(Lee Byung-Chull) ដែលបានបង្កើតក្រុមហ៊ុន Samsung នៅឆ្នាំ ១៩៣៨។ លោករៀនមុខជំនាញផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យវ៉េនដាទីក្រុងតូក្យូ និងទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែករដ្ឋបាលអាជីវកម្ម នៅសាកលវិទ្យាល័យចចវ៉ាស៊ីនតោនរដ្ឋវ៉ាស៊ីនតោន។

ទ្រព្យសម្បត្តិនេះគឺរួមទាំងភរិយារបស់លោក ដែលជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនសារព័ត៌មានដ៏ធំជាងគេមួយក្នុងប្រទេសកូរ៉េ។

កូនប្រុសរបស់លោកម្នាក់ ដែលមានឈ្មោះ Lee Jay Y. Lee ក៏ធ្លាប់បានជាប់ពន្ធនាគារមួយឆ្នាំពីបទទទួលសំណូក ពាក់ព័ន្ធនឹងអតីតប្រធានាធិបតី Park Geun-hye ហើយត្រូវបានដោះលែង ដោយមានការព្យួរទោសក្នុងខែកុម្ភៈឆ្នាំ២០១៨។

កាលពីខែឧសភាឆ្នាំ ២០១៤ លោក លី មានជម្ងឺគាំងបេះដូងនិងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មិនទាន់មានព័ត៌មានជាក់លាក់ណាមួយនិយាយអំពីស្ថានភាពរបស់គាត់នៅឡើយទេ។ ទោះបីជាលោក លី នៅតែរក្សាមុខតំណែងក៏ដោយក៏កូនប្រុសរបស់គាត់ឈ្មោះ លីជេយ៉ុង បានក្លាយជាមេដឹកនាំបន្តរបស់SAMSUNG GROUP៕