Robert Kiyosaki “មុននឹងចង់កែប្រែជីវភាពអ្នកពីក្រទៅមាន សូមចាប់ផ្តើម​កែប្រែផ្នត់គំនិត​អ្នក ពីផ្នត់គំនិតអ្នកក្រទៅជាផ្នត់គំនិតអ្នកមានជាមុនសិន៕”

លោក រូប៊ឺត គីយូសាគី (RobertKiyosaki )ដែលជានិពន្ធសៀវភៅRich Dad Poor Dad ដ៏ល្បីល្បាញ និងជាសេដ្ឋីអចលនទ្រព្យផងនោះ បាននិយាយថាមុនពេល​លោក​ទទួលបានជោគជ័យ ជីវិតលោកប្រចាំថ្ងៃ មិនសូវមានប្រាក់គ្រប់គ្រាន់ទេបើទោះជាលោករស់នៅអាមេរិកក្ដី។ សហគ្រិន ដែលតែងចែករំលែកបទ​ពិសោធន៍ តាម​សៀវភៅ​ RichDad Poor Dad និងសៀវភៅជាច្រើនទៀត បានប្រាប់ពីរបៀប​ប្រើប្រាស់ប្រាក់អ្នកដទៃ ដើម្បីរកផលប្រយោជន៍ឲ្យ​ខ្លួនឯង។

លោក Kiyosakiបានសង្កត់ធ្ងន់ថា អ្នកត្រូវបោះចោលផ្នត់គំនិតមិនល្អ ដែលរារាំងអ្នកឲ្យក្លាយជាអ្នកក្រដោយយកជាលេសថា ខ្លួនមិនឆ្លាត មិនអាចគិតធំ និងមិនអាចមានទុនគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមអាជីវកម្មអ្វីមួយ។ផ្នត់គំនិតបែបនេះ ត្រូវបោះចង់ចោល ចាប់យកគំនិតថ្មី។

សម្រាប់លោកផ្ទាល់គន្លឹះចម្បងបំផុត ដើម្បីងើបចេញពីភាពក្រីក្រ គឺយើង​ត្រូវរៀន ពី​របៀប​យកប្រាក់អ្នកដទៃមករកចំណូលដោយោរបៀបណា ហើយរកបានច្រើនប៉ុណ្ណា មុននឹង​ចែកផលចំនេញដល់ម្ចាស់បំណុលវិញ។ដូចគ្នានេះលោក Kiyosaki បន្ទាប់ពីមើល ការតាំងបង្ហាញ​ទីតាំងអចលនទ្រព្យជាង១០០០ពាន់ទីតាំងរួចមកគាត់បានចងការប្រាក់ទិញអចលទ្រព្យ​ មកដាក់ជួលអោយអ្នកផ្សេងទៀតវិញ។

បន្តពីនោះ គាត់បានងាកមកធ្វើការនៅក្រុមហ៊ុនមួយដែលពូកែលក់ខ្លាំងបំផុត ដើម្បីយកបទពិសោធន៍ផ្នែកលក់ បន្ថែមទៀតនិងបន្តវិនិយោគអចលនទ្រព្យផង ហើយ២០ឆ្នាំ​ក្រោយមក​គាត់ក្លាយជាមនុស្សឯករាជ្យផ្នែកហិរញ្ញវត្ថុពេញលេញ។លុះរហូតដល់ឆ្នាំ ២០១០ សេដ្ឋីអចលនទ្រព្យរូបនេះ បង្កើនបានទ្រព្យ ៨៧លានដុល្លារអាមេរិក៕