សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ៖ គម្រោងធំៗ លើវិស័យលំនៅឋានដែលសល់ពីឆ្នាំចាស់នៅតែបន្តមានសកម្មភាពសាងសង់ធម្មតា បើទោះបីកម្ពុជាបានឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងការរីករាលជាសកលនៃជំងឺ Covid-19 យ៉ាងណាក្តី។

លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium housing Co, Ltd បានឱ្យដឹងថា សកម្មភាពនៃការសាងសង់លើគម្រោងចាស់ៗ នៃវិស័យសំណង់ ជាពិសេសគម្រោងលំនោឋាននៅតែមានភាពរស់រវើក បើទោះបីកម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ ក៏ដោយ ។ 

លោកបន្តថា «យើងមើលឃើញថា អត់មានការថមថយសកម្មសាងសង់លើគម្រោងចាស់ៗទេ សកម្មភាពនេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជានៅតែមានភាពរីកចំរើននាពេលខាងមុខនេះ បើទោះបីបច្ចុប្បន្ននេះ មានស្ថានភាពនៅទ្រឹងដោសជំងឺកូវីដ ១៩»។

លោកបន្ថែមថា «សម្រាប់ទីផ្សារទិញ-លក់ហាក់មានសញ្ញាថមថយបន្តិច ប៉ុន្តែតម្លៃលំនៅឋានវិញ គឺមិនមានការធ្លាក់ចុះនោះទេ ជាពិសេសលំនៅឋានដែលមានតម្លៃសមរម្យចាប់ពី ៥ម៉ឺនដុល្លារ ដល់ ៨ ម៉ឺនដុល្លារអាមេរិក»។

លោកបានបញ្ជាក់ថា  វិស័យអចលនទ្រព្យពិតជាបានទទួលរងនូវផលប៉ះពាល់ផ្ទួនៗ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ ២០២០ ប៉ុន្តែ សកម្មភាពនៃការសងសង់គម្រោងចាស់ៗនៅតែបន្តធ្វើសកម្មភាព មិនមានការថមថយនោះទេ។

លោកបន្តថា «យើងមើលឃើញថាមានគម្រោងស្នើសុំវិនិយោគនៅដើមឆ្នាំនេះមានចំនួនច្រើន តែយើងមិនដឹងថា គាត់ធ្វើឬមិនធ្វើនោញទេ តែសម្រាប់គម្រោងចាស់ៗ បើទោះបីមានកូវីដ១៩  ឬការបិហ្គេមអនឡាញក៏ដោយ តែខ្ញុំឃើញសកម្មភាពសាងសង់ជាច្រើននៅតែបន្ត   ដែលវាជាសញ្ញាបង្ហាញថា វិស័យមួយនេះមិនបានជាប់គាំងនោះទេ»៕