លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។

ទីតាំងទាំង ៤ រួមមាន៖

  • ទីតាំងកំពង់ស្ពឺ (គ.ម 40)
  • ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63)
  • ទីតាំងកំពង់សិលា (គ.ម 109)
  • និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)