អន្តរជាតិ៖ ប្រទេសវៀតណាម បាននាំចេញត្រីធូណា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ មានតម្លៃ 553 លានដុល្លារអាមេរិក គឺមានការកើនឡើង 56 ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យពី សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម។

ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក ​បាន​កើន​ឡើង​ទ្វេ​ដង​ដោយ​សារ​តម្រូវ​ការ​ខ្ពស់ ជាពិសេស​ត្រីធូណា​កំប៉ុង។ ការនាំចេញទៅកាន់សមាជិកនៃប្រទេស CPTPP ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ ជាពិសេសទៅកាន់ប្រទេសកាណាដា (កើនឡើង 68 ភាគរយ) ជប៉ុន (កើនឡើង 26 ភាគរយ) និងម៉ិកស៊ិក (កើនឡើង 30 ភាគរយ) ៕