រាជធានីភ្នំពេញ៖ តាមឯកសារបង្ហាញជាសាធារណៈ ពីប្រតិបត្តិការប្រចាំឆ្នាំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA)  បានឲ្យឃើញពីការកើនឡើងនៃប្រាក់ចំនេញសុទ្ធ ដល់ ១៦៥,៣៦% ក្នុងឆ្នាំ ២០២០។ ហើយភាគហ៊ុន PWSA មានការកើនឡើង ៤០៛។

ក្នុងឆ្នាំ ២០២០ PWSA មានចំណូលសរុបចំនួន ៣២៤.៣ប៊ីលានរៀល ១០៧.៨ប៊ីលានរៀល ឬ៤៩,៨ភាគរយ បើធៀបនឹងឆ្នាំ​២០១៩។ ការកើនឡើងនៃចំណូលនេះ បានធ្វើឲ្យមានការចំណេញប្រតិបត្តិការ ៧៧,៦ប៊ីលានរៀលឬ ១៤៩,៣៣% និងចំណេញសុទ្ធចំនួន ៥៥ប៊ីលានរៀល ឬ១៦៥,៣៩% ធៀបនឹងឆ្នាំ ២០១៩។

ការចំនេញនេះត្រូវបានឃើញដោយមូលហេតុនៃការកើនឡើងនៃចំណូល ពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (៣៥,៦១%)  អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម(៥៤,៦៨%)  និងទឹកស្អាតជូនស្ថាប័នគ្រឹះស្ថានសាធារណៈ (១៩៩,៣៣%) និងការកើនឡើងនៃកម្រៃសេវាសាងសង់ ( ៥៩៤, ២១% ) ធៀបនឹងឆ្នាំ​២០១៩៕