បច្ចេកវិទ្យា៖ Apple គឺជាក្រុមហ៊ុនដែលរក្សាការសម្ងាត់ដ៏ល្បីល្បាញមួយបានលើកឡើងថា ការលេចធ្លាយព័ត៌មានពីផលិតផលនឹងប៉ះពាល់ដល់អ្នកផលិតគ្រឿងបន្លាស់ អ្នកប្រើប្រាស់និងក្រុមហ៊ុន។

ការលេចធ្លាយអំពីទំហំទូរស័ព្ទ iPhone អាចប៉ះពាល់ដល់អ្នកផលិតគ្រឿងបន្លាស់ខុសពីផលិតផលដែលត្រូវចេញលក់ជាក់ស្ដែង។ ក្រុមហ៊ុនApple និយាយថា“ អ្នកផលិតគ្រឿងបន្លាស់អាចជាអ្នកបង្កើតនិងលក់ស្រោមទូរស័ព្ទនិងគ្រឿងបន្លាស់ផ្សេងទៀត ដែលមិនអាចប្រើបានជាមួយផលិតផលដែលក្រុមហ៊ុនAppl មិនទាន់ចេញលក់” ។

ក្រុមហ៊ុន Motherboard កត់សម្គាល់ថា ទីផ្សារគ្រឿងបន្លាស់របស់ក្រុមហ៊ុន Appleត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជិត២០ ០០០លានដុល្លារ នៅទូទាំងពិភពលោក។

“ អាថ៌កំបាំងនៃការវិវត្តបច្ចេកវិទ្យាចុងក្រោយបំផុត របស់ក្រុមហ៊ុនApple គឺជាផ្នែកមួយដ៏សំខាន់នៃ DNA របស់ក្រុមហ៊ុន”

ក្រុមហ៊ុន Apple ក៏និយាយដែរថា ការលេចធ្លាយព័ត៌មាន បានរារាំងក្រុមហ៊ុនមិនអាចធ្វើឲ្យភ្ញាក់ផ្អើលនិងរំភើបចិត្តដល់អ្នកប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍នៃការបង្ហាញផលិតផល។  “Apple បានខិតខំប្រឹងប្រែងដើម្បីចាត់វិធានការតឹងរ៉ឹង ដើម្បីរក្សាការសម្ងាត់ចំពោះព័ត៌មានណាមួយអំពីផលិតផលរបស់ក្រុមហ៊ុន Apple មុនពេលចេញលក់ជាផ្លូវការ ដើម្បីធានាថារាល់ពេលដែល Apple ចេញផលិតផលថ្មី វាអាចធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល” ។

លិខិតរបស់ក្រុមហ៊ុន​ Apple “ ស្ថានភាពបែបនេះធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកប្រើប្រាស់និងក្រុមហ៊ុនApple ។ ដូច្នេះវាច្បាស់ណាស់ថា នៅពេលព័ត៌មានដែលមិនត្រូវបានបោះពុម្ពផ្សាយ អំពីការរចនានិងដំណើរការផលិតផលរបស់Apple ត្រូវបានរក្សាការសម្ងាត់ នោះវាមានតំលៃលើផ្នែកពាណិជ្ជកម្មយ៉ាងពិតប្រាកដ” ។

ព័ត៌មានលេចធ្លាយត្រូវបានគេចោទប្រកាន់ថា ត្រូវបានលួចដោយបុគ្គលិករោងចក្រ ហើយលក់ទៅឱ្យអ្នកណាដែលអាចទទួលបានផលប្រយោជន៍ពីព័ត៌មានអំពីផលិតផលនោះ មុនការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន៕