ផលិតផលដែលអ្នកបានដាក់ចេញក្នុងទីផ្សារ មានផលិតផលខ្លះបានការគាំទ្រខ្លាំង ខ្លះទៀតក៏ទទួលបាននូវការមិនពេញចិត្តពីអតិថិជនដែលអាចធ្វើឲ្យការលក់ក៏ធ្លាក់ចុះ ដោយចំនុចផ្សេងៗដែលគេមិនពេញចិត្ត ឬមិនគាំទ្រ។
លោក ប៊ីលហ្គេត បានលើកឡើងថា៖ អតិថិជនដែលមិនសប្បាយចិត្ត គឺជាប្រភពធនធានដ៏ធំបំផុតដែលត្រូវរៀនពីគាត់។
អតិថិជនដែលមិនពេញចិត្តក្រុមហ៊ុនអ្នក ឬអ្នកដែលស្អប់ខ្ពើមផលិតផលរបស់អ្នកគឺជាអ្នកដែលដឹងពីគុណវិបត្តិ ដឹងពីចំនុចខ្សោយ ការខ្វះខាតលើផលិតផលរបស់អ្នក ។
ការស្វែងរកមនុស្សទាំងនេះ ហើយសិក្សាពីពួកគេគឺជារឿងចាំបាច់។ យើងត្រូវរៀនពីអ្វីដែលពួកគេមិនពេញចិត្ត ឬស្អប់លើការប្រើប្រាស់ទំនិញរបស់យើងនិងសិក្សាឲ្យដឹងថា តើពួកគេចង់ឲ្យមានការផ្លាស់ប្តូរអ្វី? ចង់បានអ្វីឲ្យពិតប្រាកដ ។ បន្ទាប់មកយកដំបូន្មានរបស់ពួកគេមកបង្កើតជាផលិតផលថ្មីដែលល្អជាងមុន៕