លោកប៊ូហ្វេត បានប្រាប់ម្ចាស់ភាគហ៊ុនក្នុងឆ្នាំ2006 ថា "ប្រសិនបើអ្នកទទួលយកការពិត ហើយវែកញែកដោយខ្លួនឯង ដោយទុកឲ្យទីផ្សារបម្រើអ្នកជាងការណែនាំអ្នក នោះអ្នកមិនអាចខកចិត្តទេ"។ លោកបន្ថែមថា គំនិតនិងអារម្មណ៍ ទំនងជាមិនអាចជួយបានទេ។ ហើយការដើរផ្ទុយពីទីផ្សារ មិនមានគុណសម្បត្តិពិសេសណាមួយ លើសការដើរតាមទំនោរទីផ្សារនោះទេ។
វិធីសាស្រ្តរបស់ Oracle of Omaha ក្នុងការសម្រេចចិត្តវិនិយោគ គឺទីមួយ ប្រមូលផ្តុំការពិតទាំងអស់។ បន្ទាប់មក វិភាគដើម្បីស្វែងរកព័ត៌មាន ដែលពាក់ព័ន្ធ ដែលអ្នកត្រូវការ ដើម្បីធ្វើការសម្រេចចិត្ត។ តែសម្រាប់លោក ប៊ូហ្វេត មហាេសេដ្ឋីពិភពលោក វិញនិយាយថា រកមើលបំណែកដែល «សំខាន់និងអាចដឹងបាន Important and Knowable»។ គាត់និយាយថា "ប្រសិនបើមានអ្វីមួយសំខាន់ ប៉ុន្តែមិនអាចដឹងបាន សូមបំភ្លេចវាចោលចុះ"។
ផ្តោតលើព័ត៌មានដែលអ្នកមានទាំងអស់ រួចបង្រួញព័ត៌មាននោះ "បន្ទាប់មកអ្នកសម្រេចចិត្តថា តើអ្នកមានព័ត៌មានដែលល្អគ្រប់គ្រាន់ ប្រៀបធៀបនឹងតម្លៃនិងអ្វីៗទាំងអស់ ដែលអាចឲ្យអ្នកផ្ដើមសកម្មភាពបាន" ។
ជ្រើសរើសឬមិនជ្រើសរើសយកការវិនិយោគ លើអ្វីមួយអ្នកគួរតែផ្អែកលើ ការស្រាវជ្រាវរបស់អ្នក មិនមែនលើប្រតិកម្មទៅនឹងអ្វីដែលអ្នកដទៃនិយាយនោះទេ។លោក ប៊ូហ្វេត បាននិយាយថា "អ្វីដែលអ្នកដទៃកំពុងធ្វើ គឺគ្មានន័យទេ what others are doing means nothing " ។
ហេតុនេះហើយបានជាលោក ប៊ូហ្វេត បានផ្តល់អនុសាសន៍ឲ្យធ្វើកិច្ចការជាមុន និងវិនិយោគនៅក្នុងក្រុមហ៊ុនរឹងមាំមានភាពយូរអង្វែង ជាជាងព្យាយាមកំណត់ទីផ្សារ ឬប្រតិកម្មទៅនឹងការខ្វល់ខ្វាយផ្សេងៗ។ ផ្តោតទៅលើការពិតមិនមែនលើអារម្មណ៍របស់អ្នកទេ Concentrate on the facts, not how you're feeling ។
ប្រសិនបើពួកគេព្យាយាមទិញនិងលក់ភាគហ៊ុន ហើយបារម្ភនៅពេលធ្លាក់ចុះបន្តិច ហើយគិតថា គួរលក់វានៅពេលឡើងថ្លៃវិញ ពួកគេនឹងមិនមានលទ្ធផលល្អទេ»។
សូម្បីតែពេលទីផ្សារ មានភាពច្របូកច្របល់ក៏ដោយ អ្នកគួរផ្តោតលើអ្វីដែលអ្នកដឹង។ លោកប៊ូហ្វេត បានប្រាប់ភាគទុនិកថា"អ្នកគឺត្រឹមត្រូវ ពីព្រោះការពិត និងហេតុផលរបស់អ្នកគឺត្រឹមត្រូវ" ។ ដូច្នេះអ្វីដែលអ្នកធ្វើ គឺអ្នកព្យាយាមធ្វើឱ្យប្រាកដថា ហេតុការណ៍ពិតដែលអ្នកមាន គឺជាការត្រឹមត្រូវ"make sure that the facts you have are correct" ៕