រាជធានីភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាអាចរកចំណូលបានប្រមាណជា ២៧៩លានដុល្លារ ពីការនាំចេញអង្ករ ដែលមានបរិមាណ ៣២៧ ២០០តោន គឺមានការកើនឡើង ១៦.៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានបរិមាណ ២៨០ ៤៥០ ​តោន ។ នេះបើតាមរបាយការណ៍របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅ​ ប្រទេសចិនមានបរិមាណ​សរុបចំនួន ១៦៨ ២៨០តោន  ​កើនឡើង១៧,៤៤% , សហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណ​សរុប​ចំនួន ៩៨ ៦២៤តោន កើនឡើង ៤៦,៩០%។

អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ២០៧ ២៧១តោន ស្មើនឹង ៦៣,៣៥% អង្ករសគ្រប់ប្រភេទ​មាន​ចំនួន ១១៣ ៦១៧តោន ស្មើនឹង ៣៤,៧២% ​និងអង្ករចំហុយ​គ្រប់ប្រភេទមានចំនួន ៦ ៣១២តោន ស្មើនឹង ១,៩៣%។

ដោយឡែក ការនាំចេញ​ស្រូវ ក្នុងឆមាសទី១ឆ្នាំ២០២២ មានបរិមាណ ១ ៧៣៣ ១៥៧តោន ទៅកាន់ប្រទេស​វៀតណាម ​កើនឡើង ២,៣៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១៕