ប្រជាជនដែលចូល​ច្រូតស្មៅ​ នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​កសទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ប្រហែល​ជា៥០នាក់​ជារាងរាល់ថ្ងៃ​ ក្នុង​ចំណោម​ប្រជាជន​៧ភូមិ​ បេីគឹតពីតម្លៃ​វិញ​ស្មៅមួយ​ម៉ូតូ​នេះ​ប្រហែល​ជា​ប្រាំម៉ឺនរៀល​។ នេះបើតាមការរៀបរាប់របស់លោក ឧកញ៉ា ម៉ុង ។ 

លោកឧកញ៉ា រៀបរាប់បន្តថា ដូចច្នេះ​​ខ្ញុំ​បាន​ជួយពួកគាត់​ដោយប្រយោល​ ពីរលានប្រាំសែនរៀល​ជារាងរាល់ថ្ងៃ​ ចិតសិបប្រាំលានរៀល​ជារាងរាល់ខែ​ក្នុង​ន័យ​ជួយ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពួកគាត់​ ។

សូមជម្រាបជូនថា លោក ឧកញ៉ា ម៉ុង បានជួបជាមួយ​ប្រជាជន​ដែលបាន​នាំគ្នា​ចូលមក​ច្រូតស្មៅ​លក់ យកទៅអោយគោសុី​ កាលពីល្ងាចថ្ងៃ​សៅរ៍​ទី​០១​ ខែសីហា​ ឆ្នាំ​២០២០៕