ប្រទេសវៀតណាម៖ ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋបាលវៀតណាម បានបណ្តាក់ទុនចំនួន 6.61 ពាន់លានដុល្លារនៅក្រៅប្រទេសនៅចុងឆ្នាំមុន ដោយមានក្រុមហ៊ុន PetroVietnam និង Viettel ជាអ្នកវិនិយោគនាំមុខ។
បើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលថ្មីៗនេះ ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស ឈ្មោះថា PetroVietnam បានចំណាយប្រាក់ $4 ពាន់លានដុល្លារនៅក្រៅប្រទេស, ក្រុមហ៊ុនទូរគមនាគមន៍ Viettel បណ្ដាក់ទុន $1.47 ពាន់លានដុល្លារ និងក្រុមហ៊ុន Vietnam Rubber Group ចំនួន $771 លានដុល្លារ។
នេះមានន័យថា គម្រោងនៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន ទូរគមនាគមន៍ និងកៅស៊ូ មានចំនួន 96% នៃការវិនិយោគរបស់ក្រុមហ៊ុនរដ្ឋនៅបរទេស។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន 30 បានវិនិយោគនៅ ប្រទេសនិងដែនដី ចំនួន26 ក្នុងគម្រោងចំនួន 137។
កាលពីឆ្នាំមុន គម្រោងចំនួន88 បានកត់ត្រាប្រាក់ចំណូលសរុបជិត 7.8 ពាន់លានដុល្លារ កើនឡើង 40% ពីឆ្នាំ 2020។ ក្នុងចំណោមគម្រោងទាំង 62 បានប្រកាសប្រាក់ចំណេញក្រោយការបង់ពន្ធសរុបលើសពី 810 លានដុល្លារ កើនឡើង 90% ពីឆ្នាំ 2020៕ VnExpress