កូរ៉េខាងត្បូង៖ ក្រសួងឧស្សាហកម្ម បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េបានឈ្នះគម្រោងដែលមានទឹកប្រាក់ 3 ពាន់ពាន់លានវ៉ុន (2.25 ពាន់លានដុល្លារ) ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅ El Dabaa ប្រទេសអេហ្ស៊ីប។
គម្រោង El Dabaa នឹងមានការសាងស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ 1,200 មេហ្គាវ៉ាត់ចំនួន 4 ។ សម្រាប់គម្រោងនេះ ក្រុមហ៊ុន ASE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរុស្ស៊ី Rosatom បានឈ្នះការបញ្ជាទិញសាងសង់ ពីអាជ្ញាធរនិយតកម្មនុយក្លេអ៊ែរ និងវិទ្យុសកម្មអេហ្ស៊ីប។
ចំពោះក្រុមហ៊ុនថាមពលរដ្ឋកូរ៉េ Hydro & Nuclear Power (KHNP) បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ ក្រុមហ៊ុន ASE ដើម្បីសាងសង់កោះទួរប៊ីន, ទិញ និងផ្គត់ផ្គង់ឧបករណ៍ និងសម្ភារៈសម្រាប់សមាសធាតុសំខាន់ៗ៕