វៀតណាម៖ ក្រុមហ៊ុន Samsung គ្រោងចំណាយប្រាក់ចំនួន 920 លានដុល្លារ ដើម្បីធ្វើឱ្យប្រសើរឡើង នូវរោងចក្រផលិតកម្មរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពនៃការផលិតស្មាតហ្វូន នៅក្នុងវៀតណាម ភាគខាងជើង។

រោងចក្រនេះ មានមូលដ្ឋាននៅក្នុងខេត្ត Thai Nguyen ជាកន្លែងដែលផលិតគ្រឿងបង្គុំដូចជា ម៉ូឌុលកាមេរ៉ា បន្ទះសៀគ្វី និងកញ្ចក់កាមេរ៉ា ដែលនឹងបង្កើនផលិតកម្មក្នុងឆ្នាំបន្ទាប់។ ជាងពាក់កណ្តាលនៃទូរស័ព្ទដៃទំនើបរបស់ក្រុងហ៊ុន Samsung ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម និងនាំចេញទៅកាន់ 128 ទីតាំងនៅទូទាំងពិភពលោក។

ការចាក់សាច់ប្រាក់បន្ថែមនេះ បានធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុន Samsung នៅក្នុងរោងចក្រកើនឡើង ពី 1.35 ពាន់លានដុល្លារទៅ 2.27 ពាន់លានដុល្លារ។

ប្រទេសវៀតណាម បានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ផលិតកម្ម របស់ក្រុមហ៊ុន SAMSUNG ចាប់ពីឆ្នាំ ២០១៣មក ដោយក្រុមហ៊ុននេះបានបណ្តាក់ទុនជាង ១ពាន់លានដុល្លារ និងបានបើកដំណើរការរោងចក្រក្នុងឆ្នាំ 2015 បង្កើតការងារបានជាង 6,580 ។

Samsung ក្នុងប្រទេសវៀតណាម បានប្រកាសពីកំណើនប្រាក់ចំណូល 14% ដល់ 74.2 ពាន់លានដុល្លារកាលពីឆ្នាំមុន បើទោះបីជាមានការរឹតបន្តឹងលើ Covid-19 ក៏ដោយ។ ក្រុមហ៊ុនបាននាំចេញផលិតផល ដែលមានតម្លៃជាង 65.5 ពាន់លានដុល្លារ ដែលជាតួលេខកើនឡើង 16% ពីឆ្នាំ 2020៕