រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៩៨គម្រោង ក្នុងឆមាសទី១នេះ ដោយមានវិនិយោគជិតសរុប ២៩៩៨លានដុល្លារអាមេរិក ដោយមានការកើនឡើងចំនួន១១គម្រោងធៀបនឹងឆ្នាំមុន។
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា វិនិយោគចិនមានប្រមាណ ៤៣.០២% ឬស្មើនឹង១.២៩ពាន់លានដុល្លារ នៃការវិនិយោគសរុប។
គម្រោងវិនិយោគតាមវិស័យដែលនាំមុខ៖ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានចំនួន៧គម្រោង ដែលមានទុនជាង ១០៤លានដុល្លារ, វិស័យទេសចរណ៍មាន១គម្រោងវិនិយោគ ដោយទទួលបានទុនជាង ១២៩លានដុល្លារ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗមាន ៥ គម្រោង ទទួលបានទុន ជាង១.៧ពាន់លានដុល្លារ៕